សេចក្តីប្រកាសព័ត៌មាន ៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជានឹងចុះហត្ថលេខាលើការអនុវត្តតាមកិច្ចព្រមព្រៀងផ្ទេរឥណទានកាបូនទៅក្រុមហ៊ុន Disney

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជានឹងចុះហត្ថលេខាលើការអនុវត្តតាមកិច្ចព្រមព្រៀងផ្ទេរឥណទានកាបូនទៅក្រុមហ៊ុន Disney។

គម្រោងកិច្ចព្រមព្រៀង ដែលនឹងត្រួតពិនិត្យលើការប្រើប្រាស់មូលនិធិ ដែលបានមកពីការផ្ទេរឥណទានកាបូនរបស់កម្ពុជាទៅឲ្យក្រុមហ៊ុន Disney នឹងត្រូវចុះហត្ថលេខា ដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៣រសៀល នៅសាលប្រជុំ ម៉ុក ម៉ារ៉េត នាទីស្តីការក្រសួងបរិស្ថាន ។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខានេះ ។

បន្ទាប់ពីចប់ពិធីចុះហត្ថលេខា លោកឯកអគ្គរដ្ឋទូត និងលោក រដ្ឋមន្រ្តី នឹងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ។ អ្នកសារព័ត៌មាន ដែលមានបំណងចង់ចូលរួមពិធីចុះហត្ថលេខានេះ សូមអញ្ជើញចុះឈ្មោះ ជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទ ០២៣ ៧២៨ ២៥៨ ឬតាមរយៈអ៊ីម៉ែល [email protected] ឲ្យបានមុនថ្ងៃទី១០ ខែសីហា វេលាម៉ោង១០ព្រឹក ៕

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print