ខេត្តកំពង់ឆ្នាំង៖ កម្មករប្រមានជា៤០ទៅ៥០នាក់ កំពុងជិះលើរថយន្ត បណ្តាលឲ្យមនុស្ស៧នាក់រងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបានជ្រុលចង្កូត ក្នុងស្ថានភាពផ្លូវកោង និងបើកលឿន បណ្តាលឲ្យជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ ហើយរថយន្តបានក្រឡាប់ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យមនុស្សចំនួន៧នាក់រងរបួស ក្នុងនោះ មានម្នាក់រងរបួសធ្ងន់ ហើយសមត្ថកិច្ចអះអាងថា ត្រូវដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត និងសម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះនោះទេ ។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកបរមានការធ្វេសប្រហែស និងក្នុងល្បឿនលឿន ស្របពេលផ្លូវកោង ទើបបណ្តាលឲ្យមានការគ្រោះថ្នាក់បែបនេះកើតឡើង ៕
ដោយ៖ សុខ ខេមរា
...