អង់គ្លេសបង្ហាញពីបំណងចង់កសាង ទំនាក់ទំនងជាមួយប៉េកាំង

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្រ្តីការបរទេស លោក David Lammy ត្រូវទៅដល់ប្រទេសចិន នៅថ្ងៃសុក្រ ទី១៨ ខែតុលានេះ ដើម្បីបង្ហាញឱ្យឃើញថា រដ្ឋាភិបាលចក្រភពអង់គ្លេស កំពុងប្រកាន់យកនូវវិធីសាស្រ្តជាក់ស្តែង និងជាយុទ្ធសាស្ត្រ ក្នុងការកសាងទំនាក់ទំនង ជាមួយទីក្រុងប៉េកាំង ទោះបីជាមានភាពខ្វែងគំនិតគ្នាខ្លាំង ជុំវិញបញ្ហាតំបន់ និងអន្តរជាតិក៏ដោយ។

មុនពេលចេញដំណើរ លោក Lammy គូសបញ្ជាក់ថា «ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងជាប្រទេសមានសេដ្ឋកិច្ចធំ ចក្រភពអង់គ្លេស ចិន គឺជាតួអង្គរបស់ពិភពលោក ដូច្នេះទំនាក់ទំនង រវាងយើង ជាចំណុចសំខាន់។ កិច្ចសហការជាមួយចិន គឺចាំបាច់ត្រូវតែធ្វើ ដើម្បីប្រយោជន៍អង់គ្លេស និងពិភពលោក ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៉ី មកលើអ៊ុយក្រែន និងដើម្បីគាំទ្រដល់ការផ្លាស់ប្តូរបៃតងជាសាកល។ លោក Lammy បានបន្ថែមថា «យើងត្រូវនិយាយគ្នា ឱ្យបានញឹកញាប់ និងដោយស្មោះត្រង់ជុំវិញបញ្ហាជម្លោះ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍របស់អង់គ្លេស»។
ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី ចាប់តាំងពីខែកក្កដា ចក្រភពអង់គ្លេស ចង់បង្ហាញថា ខ្លួនយកចិត្តទុកដាក់នឹងការចូលរួមរបស់ចិន ក៏ដូចជាព្យាយាមស្វែងរកតុល្យភាព ក្នុងបំណងធ្វើកិច្ចសហប្រតិបត្តិការ លើបញ្ហាសេដ្ឋកិច្ច និងពិភពលោក ជាមួយទីក្រុងប៉េកាំង។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ លោក Lammy រួមមានកិច្ចប្រជុំជាមួយសមភាគីចិន លោក Wang Yi ក្នុងទីក្រុងប៉េកាំង នាថ្ងៃសុក្រនេះ មុនពេលទៅទីក្រុងសៀងហៃ ដើម្បីជួបជាមួយក្រុមធុរជនអង់គ្លេស ដែលកំពុងធ្វើប្រតិបត្តិការ នៅក្នុងប្រទេសចិន៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print