ភ្នំពេញ៖ រោងស្នាក់នៅរបស់កម្មករសំណង់ត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅបណ្តាលអោយបន្ទប់ចំនួន១៣ បន្ទប់បានរងការខូខាត ខណៈពេលដែលកម្មករនាំគ្នាចាក់សោទុកចោលទៅធ្វើការ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀលថ្ងៃទី១៨ ខែតុលាឆ្នាំ ២០២៤នៅចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆាប់ឆេះខ្សែអ៊ីនធឺណេតដែលទុកចោលនៅក្បែររោងស្នាក់នៅរបស់កម្មករហើយឆេះរាលដាលទៅបន្ទប់ស្នាក់នៅរបស់កម្មករយ៉ាងសន្ធោសន្ធៅបង្កអោយភ្ញាក់ផ្អើលយ៉ាងខ្លាំង។ភ្លាមៗអាជ្ញាធរនិងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយទាក់ទងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។
តាមនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថានៅក្នុងហេតុការណ៍នោះរថយន្តពន្លត់អគ្គីភ័យចំនួន ៥ គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញ។
រោងស្នាក់នៅរបស់កម្មករចំនួន ១៣ បន្ទប់ត្រូវបានភ្លើងឆេះរងការខូចខាត។ទាក់ទិននឹងការកើតមានវិភ័យនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ។
តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុនោះកម្មករបានចាក់សោមបន្ទប់ទៅធ្វើការនៅការដ្ឋានស្រាប់តែភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាឱ្យសម្ភារៈរបស់កម្មករត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង៕ដោយ រ៉ារ៉ា