នារីម្នាក់ជិះរថយន្តឡើងលើស្ពាន ជ្រោយចង្វារលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកTOYOTA Prius ឡើងមកលើស្ពានជ្រោយចង្វារ ហេីយលោតទៅក្នុងទឹកសម្លាប់ខ្លួនបានសម្រេចដោយពុំទាន់ដឹងមូលហេតុ បន្សល់ទុករថយន្តលើស្ពាន ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី ២១ខែតុលាឆ្នាំ ២០២៤ លើស្ពានជ្រោយចង្វា ស្ថិតក្នងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក toyota prius ពណ៌សពាក់ផ្លាកលេខភ្នំពេញ2CA-4950បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបបណ្ដាយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីកើតមកលិច សំដៅឡើងស្ពានជ្រោយចង្វារ លុះបើកមកដល់ពាក់កណ្ដាលស្ពានស្រាប់តែនារីជាអ្នកបើករថយន្តបានឈប់លើស្ពានរួចបើកទ្វារថយន្តលោតចូលក្នុងទន្លេ បន្សល់ទុករថយន្តមួយគ្រឿងនៅលើស្ពាន ភ្លាមៗអ្នកធើ្វដំណើរតាមផ្លូវបាន រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តរក្សាទុកនៅ អធិការនគរបាលខណ្ឌជ្រោយចង្វារ ធើ្វការស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយករថយន្តត្រលប់ទៅវិញ ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print