ឆក់ទូរស័ព្ទពីជនជាតិបរទេសបានហេីយរត់មិនរួចពីសមត្ថកិច្ច

ចែករំលែក៖

​ភ្នំពេញៈ ​ជនសង្ស័យ​២នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ័​ពី​ជនជាតិ​ចិន​ជិះម៉ូតូ​កង់​បី​បានសម្រេច​រត់​គេច​មិន​រួច​ ក៏ត្រូវ​កម្លាំង​នាយកដ្ឋាននគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​ដេញ​ឃាត់​បាន​ភ្លាមៗ​ ។

​ ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​ ៨និង​៣០នាទី​យប់​ ថ្ងៃ​ទី​២១ខែ​តុលា​ឆ្នាំ​២០២៤​ ផ្លូវ​ព្រះ​មុនីវង្ស​កែង​ផ្លូវ​៤៨៤​ សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន ។

​ ជនសង្ស័យ​ទាំង​២នាក់​មិន​ទាន់​​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយទេ​គ្រាន់តែ​ដឹង​ថា​ ដកហូត​ម៉ូតូ​២គ្រឿង​ ម៉ាក​ស៊ុយ​ស៊ុ​និច​មួយគ្រឿង​ និង​ហុងដាឌ្រីម​មួយគ្រឿង​ ជារបស់​ជន​សង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ ។
​ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​ មុន​ពេល​ឃាត់​ជនសង្ស័យ​ទាំង​២នាក់​នោះ​បាន​ គឺ​កម្លាំង​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​ បាន​ចេញ​ល្បាត​ទប់ស្កាត់​បទល្មើស​ និង​ការ​ពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ តាម​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ ក៍ស្រាប់​ឃេីញ​ជាក់ស្ដែង​នៅ​ជនសង្ស័យ​២នាក់​ ជិះម៉ូតូ​ចំនួន​២គ្រឿង​ក្នុង​នោះ​មាន​ម៉ាក​ ហុង​ដា​ឌ្រីម​ពណ៌​ខ្មៅ​មួយគ្រឿង​ និង​ម៉ូតូ​ម៉ាក​ ស៊ុយ​ស៊ុ​និច​ពណ៌​ស​លាយ​ខៀវ​មួយគ្រឿង​ បានជិះ​ទៅ​ធ្វើ​សកម្មភាព​ ឆក់​ទូរសព្ទ័​ដៃ​ពី​ជនជាតិ​ចិន​ប្រុស​ៗ២នាក់​ដែល​កំពង់​តែ​ជិះ​លេី​ម៉ូតូ​កង់​បី​ បានសម្រេច​ហេីយ​ព្យាយាម​ជិះ​ម៉ូតូ​រត់​គេច​ តែ​ភ្លាម​នោះ​ដោយ​កម្លាំង​សមត្ថកិច្ច​ឃេីញ​ហេតុការណ៍​ជាក់​ស្ដែង​ ក៏បានប្រដេញ​តាម​ជនសង្ស័យ​តាំងពី​ចំនុច​កេីត​ហេតុ​ រហូត​ដល់​តាម​បណ្ដោយ​ផ្លូវ​៤៨៨​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​ ទេីបធ្វេី​ការ​បង្រ្កាប​បាន​ជនសង្ស័យ​ទាំង​២នាក់​នោះ​ និង​ដកហូត​ម៉ូតូ​ចំនួន​គ្រឿង​ភ្លាម​ៗ​ផង​ដែរ​ ។
​ ករណី​នេះ​ផងដែរ​ ភ្លាមៗ​ជន​សង្ស័យ​និង​ជន​រងគ្រោះ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​យក​ទៅ​សួរ​នាំ​និង​ដាក់​ពាក្យ​បណ្ដឹង​នៅ​ផ្នែក​ជំនាញ​នៃ​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​ដេីម្បី​ចាត់ការ​តាម​នីតិ​វិធី​ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print