ស្រវឹង​ជិះម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យរងរបួស​

ចែករំលែក៖

​ ភ្នំពេញៈ​ បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​លឿនខណៈដល់​ចំនុច​ផ្លូវ​កោង​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ដាច់​កង់​មុខ​និង​មនុស្ស​រងរបួស​។

​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២និង​២៥នាទីយប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ខែ​តុលា​ឆ្នាំ​២០២៤​ជិត​ស្តុប​ចំការមន​ផ្លូវ​សុធារស​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។
​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​ សេរី​ឆ្នាំ​២០២២ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FK 8297 បានជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ សុធារស​ទិសដៅ​ពី​ ជេីង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ហើយ​ស្រវឹង​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ ដែល​ជាផ្លូវ​កោង​ អ្នក​បេីក​កាច់​ចង្កូត​មិន​ទាន់​ ក៏ជ្រុល​ទៅ​បុុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​អោយ​ម៉ូតូ​ដួល​អូស​ជាច្រើន​ម៉ែត​ រងការ​ខូចខាត​ដាច់​កង់​មុខ​ ព្រមទាំង​ធ្វើ​អោយ​បុរស​ជាអ្នក​បេីក​ម៉ូតូ​ រងរបួស​បែក​មុខ​បែក​មាត់​ហូរឈាម​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ​ ។
​ ក្រោយ​ពេល​កេីតហេតុ​នៅសល់​តែ​ម៉ូតូ​ដែល​រងការ​ខូចខាត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ រងចាំ​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print