សារព័ត៌មាន BBC បានផ្សាយថា អ្នកឯកទេសសន្តិសុខ ៥០នាក់មកពីគណបក្សសាធារណរដ្ឋ រួមមានទាំងអតីតប្រធាន CIA បានចុះហត្ថលេខាលើលិខិតប្រមានដល់បេក្ខភាពប្រធានាធិតីដូណាល់ត្រាំ ថាជា «ប្រធានាបតីប្រថុយប្រថានបំផុតបំផុត» ក្នុងប្រវត្តិសាស្រអាមេរិក។
លិខិតខាងលើរបស់អ្នកឯកទេសសន្តិសុខអាមេរិក ក្រោយពេលដែលអ្នកនយោបាយគណបក្សសាធារណរដ្ឋជាច្រើនរូបបានមិនគាំទ្រដល់បេក្ខភាពប្រធានាធិបតីដូណាល់ត្រាំ។ នៅក្នុងលិខិតនោះបានបញ្ចាក់ថា លោកដូណាល់ត្រាំគ្មានបទពិសោធ និងអាក្បកិរិយាសមជាប្រធានាធិបតីអាមេរិក។
លិខិតនោះបានបញ្ចាក់ទៀតថា លោកត្រាំ បានធ្វើឲ្យទន់ខ្សោយនៅសិទ្ធអំណាចរបស់អាមេរិកក្នុងនាមជាមេដឹកនាំពិភពលោកសេរី។ លោកត្រាំ អាចខ្វះនៅចំណេះដឹងក្នុងការដឹកនាំអាមេរិកក៏ដូចជារដ្ឋធម្មនុញ្ញអាមេរិកក្នុងនោះមានទាំងការយលយោគទៅលើជំនឿសាសនា សេរីភាពសារព័ត៌មានជាដើម ។ នៅក្នុងសេចក្តីប្រកាសនោះបានបញ្ចាក់ថា «គ្មានអ្នកណាម្នាក់ក្នុងចំណោមយើងខ្ញុំបោះឆ្នោតឲ្យលោកត្រាំឡើយ»។
មានគោលនយោបាយជាច្រើនរបស់លោកត្រាំ បានបំផ្លាញគោលនយោបាយកិច្ចការបរទេសរបស់គណបក្សសាធារណរដ្ឋ ដែលខំរក្សាជាច្រើនឆ្នាំកន្លងមក។ ដូចជាមានសំនួរសួរថា អាមេរិកគួរតែគោរពកិច្ចព្រមព្រៀងជាមួយណាតូ ដែរឬទេ? មិនត្រឹមតែប៉ុណ្ណោះលោកត្រាំ បានស្នើដល់អាមេរិកឲ្យបំពាក់គ្រាប់បែកបរមាណូឲ្យកូរ៉េខាងត្បូងនិងជប៉ុនដើម្បីការពារខ្លួនចៀសវាងការដាក់ពង្រាយទាហ៊ានអាមេរិកនៅទីនោះ។
ឆ្លើយតបទៅនឹងសកម្មភាពប្រឆាំងខាងលើលោកដូណាល់ត្រាំ បានបញ្ចាក់ថា ពលរដ្ឋអាមេរិកគួរតែស្វែងរកចម្លើយថាហេតុអ្វីបានជាពិភពលោកធ្លាក់ក្នុងភាពចលាចលដូចជាពេលនេះ ។ លោកត្រាំបញ្ចាក់ថា «យើងគួរតែអរគុណដល់បុគ្គលដែលធ្វើឲ្យដឹងថា អ្នកណាដែលបានធ្វើឲ្យពិភពលោកធ្លាក់នៅក្នុងភាពចលាចលដូចជាពេលនេះ»៕
ប្រែសម្រួល៖ ម៉ែវ សាធី