ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍កន្ទោកសហការជាមួយកំលាំងនគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូមួយគ្រឿង ដែលបំពាក់បំពង់ស៊ីម៉ាំងកែច្នៃយកទៅណែនាំ ប៉ុន្តែប្រជាពលរដ្ឋ ដែលត្រូវជាមិត្តភ័ក្ដិម្ចាស់ម៉ូតូ នាំគ្នាមកតវ៉ា ថាសមត្ថកិច្ចចង់ធ្វើស៊ីទៅវិញ ។
ហេតុការណ៍នេះបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីម៉ោង១០យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នៅតាមបណ្ដោយផ្លូវ បេតុង ជិតបុរីរំចេក ដែលស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល។
សមត្សមត្ថកិច្ចនគរបាលប៉ុស្តិ៍កន្ទោកបានឲ្យដឹងថា មុនពេលកើតហេតុ ដោយមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍នឹងប្តឹងសមត្ថកិច្ចថាមានម៉ូតូមួយគ្រឿងជាម៉ូតូធំ ម៉ាក YAMAHA MX KING ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 1AQ-6060 តែងតែបើក រោទ៍សម្លេងខ្លាំងៗ រំខានដល់ប្រជាពលរដ្ឋពេញភូមិ បន្ទាប់មក នគរបាលប៉ុស្តិ៍កន្ទោកសហការជាមួយនគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូខាងលើភ្លាមៗ តែម្ចាស់ម៉ូតូស្រែកឡាំប៉ាដាក់កំលាំងនគរបាល ថា ពួកគាត់មិនបានជិះ ទេម៉េចបានឃាត់ម៉ូតូគាត់ ហើយពួកគាត់ថា មុននេះគាត់កំពុងផឹកស៊ីនៅជិតកន្លែងកើតហេតុហើយមិនបានជិះម៉ូតូទេគ្រាន់តែបណ្តើរម៉ូតូចាប់នឹងឃាត់ម៉ូតូគាត់អី។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ទៀតថា ឥឡូវនេះគាត់ឃាត់យកទៅប៉ុស្តិ៍ ហើយអោយម្ចាស់ម៉ូតូ យកបំពង់ស៊ីម៉ាំងស៊ីនមកប្តូរ ហើយចប់ តែខាងមិត្តភ័ក្ដិខាងម្ចាស់ម៉ូតូ មិនព្រម ខ្លាចកំលាំងសមត្ថកិច្ចនគរបាលឃាត់ម៉ូតូខាងលើគៀបស៊ីពួកគាត់ ដោយនាំគ្នាឡូឡាពេញដងផ្លូវ នឹងបណ្តាលឲ្យផ្អើលដល់ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុចោមរោមពេញដងផ្លូវ ។ លុះមួយសន្ទុះក្រោយមកទើបស្របជាមួយកំលាំងសមត្ថកិច្ច។
បបបបន្ទាប់ពីកើតហេតុសមត្ថកិច្ចបានឲ្យពួកគាត់ប្តូរដាក់ស៊ីម៉ាំងស៊ីនវិញនឹងណែនាំហើយអោយ ត្រឡប់ទៅផ្ទះភ្លាមៗ ដោយមិនទាមទារផាកនោះឡើយ៕ជ្រោយពេជ្រ