បុរសម្នាក់បេីករថយន្តងោកមួយភាំងបានរេចង្កូត​ជ្រុល​ទៅ​បុក​បង្កាន់ដៃ​ស្ពាន​ព្រែក​ជ្រៃ​

ចែករំលែក៖

ភ្នំពេញៈ រថយន្តឡិចស៊ីសមួយគ្រឿង​ខណៈ​អ្នក​បេីក​បរ​ងោក​មួយ​ភាំង​បានរេចង្កូត​ជ្រុល​ទៅ​បុក​នឹង​បង្កាន់ដៃ​ស្ពាន​ បណ្តាល​ឱ្យរងការ​ខូចខាត​មួយចំហៀងខាងមុខ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។
​ហេតុការណ៍នេះបានកេីតឡេីងនៅ​វេលាម៉ោង​៣និង​៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ​ទី​៣០ខែ​តុលា​ឆ្នាំ​២០២៤​ នៅចំណុច​គល់​ស្ពាន​ព្រែក​ជ្រៃ​ ផ្លូវ​លេខ២១៧​សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​ ។

តាមប្រភពព័ត៌មានពី​បុរស​ជា​អ្នក​បេីក​បរ​បាន​អោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​រូបគាត់បានបើករថយន្ត​ម៉ាក​ឡិចស៊ីស​RX 350 ពណ៌ស​ ពាក់​ស្លាកលេខ​ កម្ពុជា​HENG8386 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមក​ដល់​ចំណុច​កេីត​ហេតុ​ ស្រាប់​តែ​ងោក​មួយ​ភាំង​ទេីប​ធ្វើ​អោយ​រថយន្ត​រេចង្កូត​ជ្រុលទៅបុក​បង្កាន់ដៃ​ស្ពាន​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យរថយន្ត​រងការ​ខូចខាត​ផែ្នក​ខាង​មុខ​ចំហៀង​ខាង​ស្តាំ បាក់​កង់​រូ៉ទីល​ បែក​កញ្ចក់​ទៅ​មុខលែង​រួច​  តែ​សំណាង​មិន​គ្រោះថ្នាក់​ដល់​រូប​គាត់​ជា​អ្នក​បេីក​។

​  បន្ទាប់ពីកេីតហេតុ​ រថយន្ដ​ដែល​រង​ការ​ខូចខាត​ត្រូវ​សមត្ថកិច្ចស្ទូច​យកទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ ដេីម្បីរង់ចាំដំណោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print