ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- បើមានការបង្ក្រាបឆ្លងដែន = មានតែកុំធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលទៅ វាចប់ទៅហើយ?
២- ហឹង្សាលើរូបរាងកាយអ្នកសារព័ត៌មានអនឡាយនៅប៉ោយប៉ែត = គឺជាជម្លោះបុគ្គលនិងបុគ្គល មកបន្ទោសរាជរដ្ឋាភិបាលម៉េចកើត?
៣- រឿងឯកឧត្តម លី យ៉ុងផាត់ និងរាជរដ្ឋាភិបាលកម្ពុជា = ជារឿងក្បាលអ្នកណា សក់អ្នកនោះ?
៤- ការផ្តល់កោះកុងក្រៅទៅក្រុមហ៊ុនលីយ៉ុងផាត់ = គឺជាសិទ្ធិបើកទូលាយវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា?
៥- គ្រាន់តែពួកឯងយល់ឃើញតាមខួរក្បាលខ្លួនឯង = ឲ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវតែធ្វើតាមពួកឯងយ៉ាងម៉េចកើត?
៦- ការផ្សាយរបស់វិទ្យុអាស៊ីសេរីពីការស្លៀកពាក់ឯកសណ្ឋាននាយករដ្ឋមន្ត្រី = ជារឿងគូថឆ្នាំងមិនក្តៅ មកក្តៅឯកម្របឆ្នាំង?
៧- រយៈពេលកន្លងទៅកម្ពុជាមានការប្រែប្រួលមុខមាត់ថ្មីគួរឲ្យកោតសរសើរ = គឺមានការរីកចម្រើនឆ្ពោះទៅមុខមិនមែនថយក្រោយដូចក្រុមប្រឆាំងថានោះទេ?
៨- យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ = គឺជាម៌ាគាដ៏ត្រឹមត្រូវដែលបន្តមរតកពីរាជរដ្ឋាបាលនីតិកាលទី៦។
៩- មរតកដ៏ថ្លៃថ្លានៃរាជរដ្ឋាភិបាលនីតិកាលទី៦ = គឺកម្ពុជាមានសុខសន្តិភាព សាមគ្គីភាព ការ
ភាពជាតិ កិត្យានុភាពជាតិដ៏ល្បីល្បាញ។
១០- មហាសាមគ្គីភាពទាំងមូលជាមូលដ្ឋានគ្រឹះ = ធ្វើឲ្យស្ថានភាពសង្គមជាតិមានសុខសន្តិភាពនិងស្ថិរភាពនយោបាយដែលជាប្រភពកំណត់នៃការអភិវឌ្ឈន៍លើគ្រប់វិស័យ មិនដូចការថារបស់ក្រុមឧទ្ទាមក្រៅច្បាប់បន្ទាបបន្ថោកជាតិឯងនោះដែរ ៕
ដោយ ៖ សិលា