ខេត្តបន្ទាយមានជ័យៈ កម្លាំងនគរបាលចម្រុះក្រុងប៉ោយប៉ែត ចុះបង្ក្រាប ទីតាំងក្លិប និងខារ៉ាអូខេ ស្តារស៊ីធី ឃាត់មនុស្សបានជាង១០០នាក់ នៅវេលាម៉ោង២និង២៤នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ នៅក្នុងប្លុកកាស៊ីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចនៅទីតាំងកន្លែងកើតហេតុបានប្រាប់ថាៈ កម្លាំងនគរបាលដែលចុះមកបង្ក្រាបនេះ មានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨៩១ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងសម្របសំរួលដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត។
សមត្ថកិច្ចបញ្ជាក់ថាៈការឆ្មក់បង្ក្រាបទីតាំងក្លិប និងខារ៉ាអូខេ យីហោ ស្តារស៊ីធី (Star City) នៅក្នុងតំបន់កាស៊ីណូ ផ្កាយ៥ ដែលបង្កប់ប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចឃាត់បានជនបរទេសជាភ្ញៀវមកលេងកំសាន្ត និងបុគ្គលិកខ្មែរ ប្រុស/ស្រី នៅក្នុងក្លិបជាង១០០នាក់ និងម៉ូតូរថយន្តប្រមាណ១០០គ្រឿង។ កម្លាំងកំពុងបញ្ជូនជនទាំងនោះទៅរក្សាទុកនៅទីបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោក ៨៩១ និងទុកក្នុងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមួយចំនួន ដើម្បីធ្វើតេស្តរកសារធាតុញៀន។
បញ្ហាខាងលើនេះលោកព្រហ្ម ពិសិដ្ឋ
អធិការក្រុងប៉ោយប៉ែតមានប្រសាសន៌នៅព្រឹកថ្ងៃទី៣១ខែឆ្នាំដដែលនេះថាៈករណីនេះក្រុមជម្នាញរបស់កម្លាំងនគរបាលក្រុងកំពុងធ្វើតេស្តរកជនណាមានសាធាតុញៀន ហើយការសាកសួមិនទាន់ចប់នោះទេព្រោះមនុស្សហៅមកសួនាំមានច្រើន យើង
មិនត្រូវធ្វេសប្រហេសចំពោះករណីនេះ ប្រហែលជាពីទៅបីថ្ងៃទៀតទើបចប់ការងារ ចំពោះអ្នកជាប់
ពាក់ពន្ធសារធាតុញ្នហ្នឹងបញ្ជូនទៅស្នងការខេត្តដើម្បីចាត់ការបន្ត អ្នកដែលមិនជាប់ពាក់ពន្ធសារធាតុញៀនហ្នឹងដោះលែងវិញ៕