ករណី​ម្ចាស់រថ​យន្តភ្នំពេញ 2CA-1797 និងអ្នកជិះម៉ូតូស្លាកលេខ បាត់​ដំបង1AM-2318​ កំពុង​​ចាប់អារម្មណ៍ពីមហាជនអ្នកលេងបណ្តាញសង្គម ពេលនេះសមត្ថកិច្ចស្នើឱ្យភាគីទាំងពីរចូលមកបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបងហើយ!

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយស​ នៅថ្ងៃព្រហស្បតិ៍​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ សូម​ជ​ម្រា​ប​ជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា៖​ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ មានការបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម នូវឃ្លីបវីដេអូមួយដែលបង្ហាញនូវឥរិយាបថរបស់អ្នកបើកបររថយន្តមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CA-1797 ទៅលើអ្នកជិះម៉ូតូមួយគ្រឿងដែលគ្នា០២នាក់មានស្លាកលេខ បាត់ដំបង 1AM-2318 នៅតាមដងផ្លូវមួយកន្លែងក្នុងក្រុងបាត់ដំបង ដែលឃ្លីបវីដេអូនេះធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម និងស្នើសុំឱ្យសមត្ថកិច្ចមានចំណាត់ការចំពោះបញ្ហានេះ។

តាមរយៈឃ្លីបវីដេអូនេះ លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យក្រុមការងារព័ត៌មាននិងប្រតិ​កម្មរហ័សនៃស្នងការដ្ឋាន រួមជាមួយការិយាល័យជំ​នាញនិងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងធ្វើការស្រាវជ្រាវស្វែងរកភាគីទាំងសងខាងដើម្បីសាកសួររកមូលហេតុពិតប្រាដកដូចក្នុងរូបភាពលេចឡើងក្នុងបណ្តាញសង្គម ។

រហូតមកដល់ព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤នេះ​ សម​ត្ថកិច្ចកំណត់បាននូវអត្តសញ្ញាណនៃម្ចាស់រថ​យន្តភ្នំពេញ 2CA-1797 និងអ្នកជិះម៉ូតូផ្លាកលេខ បាត់​ដំបង1AM-2318នោះ​ ហើយនិងស្នើឱ្យភាគីទាំង​សងខាងចូលមកបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីបានដឹងអំពីមូលហេតុពិតប្រាកដ ។

...

ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នក​សារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន សូមអរគុណ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print