នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវបង្រ្កាប​និងឃាត់ខ្លួនបុរសម្នាក់​ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធតេឡេក្រាម ឱ្យផ្ទេរប្រាក់តាមរយៈធនាគារ ក្រោមរូបភាពទិញ-លក់ទំព័រហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងនៅព្រឹក​ថ្ងៃទី​៣១​ ខែតុលា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប​ និងឃាត់ខ្លួន​បុរសម្នាក់​ កាលពីម្សិលមិញនេះ​ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធតេឡេក្រាម ដោយឲ្យផ្ទេរប្រាក់តាមរយៈធនាគារ ក្រោមរូបភាពទិញ-លក់ទំព័រហ្វេសប៊ុក។

ក្នុងប្រតិបត្តិការនោះ​ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថ.ប.ហ ភេទប្រុស ជនជាតិខ្មែរ។ ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពបង្កើត និងលួចទំព័រហ្វេសប៊ុកជាច្រើនដោយមានចេតនាស្វែងរកប្រយោជន៍ទុច្ចរិត។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត។

...

ជាមួយគ្នានេះ​ នាយកដ្ឋាន សូមក្រើនរំលឹកដល់សាធារណជន សូមមានការប្រុងប្រយ័ត្ន ក្នុងការទិញ-លក់គេហទំព័របណ្ដាញសង្គមផ្សេងៗ ពីជនមិនស្គាល់អត្តសញ្ញាណ និងពុំមានប្រពភច្បាស់លាស់ អាចបណ្ដាលឲ្យបាត់បង់គេហទំព័រ ដែលជាអត្ដសញ្ញារបស់ខ្លួន និងអាចប្រឈមនឹងបញ្ហានានា ព្រមទាំងខាតបង់ផលប្រយោជន៍ផ្សេងៗទៀតផង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print