ចោរបាញ់ជនរងគ្រោះដួលសន្លប់ក្នុងថ្លុកឈាមប្លន់យកម៉ូតូសហាវណាស់នៅខណ្ឌចំការមនមុខ ធនាគារRHB

ចែករំលែក៖

ភ្នំពេញៈ ពិតជាសហាវណាស់ ចោរបានបាញ់ជនរងគ្រោះអោយដួលសន្លប់ភ្លាមៗនៅក្នុងថ្លុកឈាមកន្លែងកើតហេតុករណីប្លន់យកម៉ូតូកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខធនាគារRHB ផ្លូវសីហនុកែង១១៣ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន យកម៉ូតូ១គ្រឿងម៉ាក Honda C១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ស្លាកលេខ ភ្នំពេញ ១៦៤៥ មិនចាំអក្សរ ។
ជនរងគ្រោះឈ្មោះ ប៊ិន ថាវ៉ាត់ ភេទប្រុស ១៩ឆ្នាំ បុគ្គលឹកសណ្ឋាគារV ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ខណ្ឌទួលគោក រងរបួសចំភ្លៅឆ្វេង១គ្រាប់ និងស្មាស្តាំ១គ្រាប់ បច្ចុប្បន្នបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត រីឯភិនភាគជនសង្ស័យមិនមានសាក្សីណាបានឃើញនោះទេ។
សមត្ថកិច្ចបានអោយដឹងថាៈ មុនពេលកើតហេតុជនរងគ្រោះនិងបងប្អូនមិត្តភក្តិបានផឹកសុីនៅកោះពេជ្រតែពេលគិតលុយ ខ្វះលុយទើបជនរងគ្រោះជិះម៉ូតូចេញមកម្នាក់ឯងក្នុងបំណងមកដកលុយនៅទូរATM កន្លែងកើតហេតុ ទើបមានជនសង្ស័យមកធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូតែម្តង។ បច្ចុប្បន្នកំលាំងជំនាញកំពុងស្រាវជ្រាវកំណត់មុខសញ្ញាតាមរយះកាំមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុនោះផងដែរ៕

imageimage

ដោយ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print