អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា អំពាវនាវឱ្យតំបន់អាស៊ីដឹកនាំការប្រយុទ្ធដើម្បីទទួលបានសមធម៌សុខភាព នៅក្នុងកិច្ចព្រមព្រៀង អង្គការសុខភាពពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ ជាផ្នែកមួយនៃការចូលរួមនៃយុទ្ធនាសកលការសង្គ្រោះសង្គមរបស់ (SOS) អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជាផ្តល់ការផ្តោតយកចិត្តទុកដាក់យ៉ាងសំខាន់ចំពោះតួនាទីរបស់តំបន់អាស៊ីក្នុងការស្វែងរកការគាំទ្រ ដើម្បីសមធម៌ក្នុងការចរចាលើ កិច្ចព្រមព្រៀងឆ្លើយតបជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក ដែលកំពុងជិតដល់ទីបញ្ចប់។

      តាមរយះបទពិសោធន៍ផ្ទាល់នៃផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាប្រឈមក្នុងការធានាបាននូវ វ៉ាក់សាំង និងសម្ភារៈសង្គ្រោះជីវិតផ្សេងទៀត តំបន់អាស៊ីត្រូវតែស្វែងរក្របខណ្ឌនៃការរៀបចំជាមួយការធ្វើ វិមជ្ឈការនូវវិធីសាស្ត្រក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបនៃជំងឺរាតត្បាត និងការពារគ្រប់ប្រជាជាតិ ទាំងឡាយក្នុងតំបន់។

ភាពជឿនលឿនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅក្នុងតំបន់ ធ្វើអោយអាស៊ីចាប់យកជំហរតែមួយគត់ក្នុងការ ស្វែងរកការគាំទ្រសម្រាប់ក្របខ័ណ្ឌសមធម៌ដែលនឹងផ្តល់ផលប្រយោជន៍ដល់តំបន់ និងប្រទេសដែលមាន ប្រាក់ចំណូលទាបនៅទូទាំងពិភពលោក។ សមត្ថភាពក្នុងការផលិតដែលមានស្រាប់ក្នុងតំបន់ និងភាពជា ដៃគូជាមួយតំបន់ផ្សេងទៀតក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផ្តល់ឱកាសអោយប្រព័ន្ធ សុខភាពមានភាពធនកើនឡើងនៅទូទាំងតំបន់អាស៊ី ព្រមទាំងពិភពលោកនៅផ្នែកខាងត្បូងនេះផងដែរ។ “ជំងឺរាតត្បាត COVID-19 បានបង្ហាញ នូវគម្លាតដ៏សំខាន់ក្នុងការទទួលបានការថែទាំសុខភាព ជាពិសេស នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមដែលលទ្ធភាពទទួលបានវ៉ាក់សាំង និងការផ្គត់ផ្គង់សម្ភារៈ សង្គ្រោះជីវិតនៅយឺតជាងប្រទេសមានចំណូលខ្ពស់។ 

      តាមរយៈការជំរុញវិមជ្ឈការនៃការផលិត និងការជ ម្រុញការចែករំលែកបច្ចេកវិទ្យា តំបន់អាស៊ីអាចដឹកនាំ និងទទួលខុសត្រូវដែលជាក្របខណ្ឌត្រូវបានត្រៀម ទុក និងប្រសើរជាងមុន” លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី មានប្រសាសន៍ ថា៖ “តាមរយៈការប្តេជ្ញាចិត្តរួមគ្នាចំពោះសមធម៌ យើងអាចបង្កើតកិច្ចព្រមព្រៀងជំងឺរាតត្បាត ដែលមិន ត្រឹមតែសម្រាប់តំបន់អាស៊ីប៉ុណ្ណោះទេ ថែមទាំងបង្កើតភាពសុខមាលភាពសម្រាប់ទាំងអស់គ្នា ដោយធានា ថាគ្មានតំបន់ណាដែលងាយរងគ្រោះក្នុងវិបត្តិនាពេលអនាគត”។អ្នកតស៊ូមតិស្វែងរកការគាំទ្រក្នុងយុទ្ធនាការសកលសង្គ្រោះសង្គមរបស់(SOS) កំពុងជំរុញឱ្យកិច្ចព្រម ព្រៀងការរាតត្បាត ថ្មីរួមមាន:

      សមត្ថភាពផលិតកម្មក្នុងតំបន់៖ បង្កើតយន្តការជាក់លាក់ដើម្បីសម្រួលដល់តំបន់ក្នុងការផលិតវ៉ាក់សាំង មធ្យោបាយក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល សម្រាប់តំបន់និងផ្នែកខាងត្បូងនៃពិភពលោកនេះ។ កិច្ចការនេះនេះតម្រូវឱ្យមានការចង្អុលបង្ហាញសម្រាប់ការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្ប ទានរយៈពេលវែងដែលប្រកបដោយនិរន្តរភាព ដូចមានចែងក្នុងមាត្រា 9, 10 និង 11 នៃសេចក្តីព្រាងកិច្ច ព្រមព្រៀង។

    ការផ្ទេរបច្ចេកវិទ្យា៖ បទប្បញ្ញត្តិដែលត្រូវបានពង្រឹងរឹងមាំដែលអាចអនុវត្តហើយធានាធានាថាការផ្ទេរប ច្ចេកវិទ្យាមិនត្រូវដាក់កម្រិតជាគោលការណ៏ស្ម័គ្រចិត្តនោះទេ ហើយនិងមានការព្រមព្រៀងជាមួយគ្នាលើ ខ្លឹមសារមួយដោយជួយគ្នាទៅវិញទៅមក ហើយថែមទាំងអនុញ្ញាតឱ្យប្រទេសដែលមានចំណូលទាប និង មធ្យម ទទួលបានភាពបត់បែនដូចគ្នាដែលប្រទេសមានចំណូលខ្ពស់ដែលមានដូចជាសហរដ្ឋអាមេរិក ដែលក្នុងនោះគេអាចប្រើគោលការមិនស្ម័គ្រចិត្ត និងវិធានការបន្ថែមផ្សេងៗទៀត ដើម្បីដោះស្រាយភាព អាសន្នបន្ទាន់ក្នុងផ្នែកសុខភាពសាធារណៈ និងវិបត្តិផ្សេងៗទៀត។

      ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព៖ កិច្ចព្រមព្រៀងត្រូវតែធានាបាននូវការប្តេជ្ញាចិត្តផ្នែក ជំនួយផ្នែកហិរញ្ញវត្ថុរយៈពេលវែងដែលជាប់ពាក់ព័ន្ធជាមួយប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដើម្បីគាំ ទ្រដល់ការរៀបចំត្រៀមខ្លួននិងការឆ្លើយតបនឹងជំងឺរាតត្បាតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ។ ការចូលរួមផ្តល់ជំនួយហិរញ្ញប្បទានដោយស្ម័គ្រចិត្តតែម្យ៉ាងនោះវានឹងមិនគ្រប់គ្រាន់ទេ ដូចដែលមានចែង ក្នុងមាត្រាទី ២០។

      ការចូលរួមរបស់សង្គមស៊ីវិល៖ បច្ចុប្បន្ននេះអភិបាលកិច្ចសុខភាពសកលប្រកបដោយប្រសិទ្ធភាពបាន និងកំពុងទទួលស្គាល់តួនាទីសំខាន់របស់សង្គមស៊ីវិល និងស្ថាប័នមិនមែនរដ្ឋាភិបាលផ្សេងៗទៀតនៅក្នុង ដំណើរការក្នុងការធ្វើនូវសេចក្តីសម្រេចចិត្តផ្សេងៗ។ ការទទួលបានការយកនូវម៉ូឌែលអភិបាលកិច្ចមួយ ដែលរួមបញ្ចូលការចូលរួមដ៏មានអត្ថន័យរបស់សង្គមស៊ីវិលគេអាចបង្កើនភាពស្របច្បាប់ ពង្រឹង គណនេយ្យភាព និងប្រែក្លាយរច្ចនាសម្ព័នសន្តិសុខសម្រាប់សុខភាពសកលទៅជាប្រព័ន្ធដែលប្រកបដោយ សមធម៌ និងមានប្រសិទ្ធភាពជាងមុន ដើម្បីការពារ ទប់ស្កាត់ ត្រៀម និងឆ្លើយតបបានប្រសើរជាមុនចំពោះ ការគំរាមកំហែងសុខភាពសកល។

...

នៅពេលនេះដែលដំនើរការក្នុងការចរចាកិច្ចព្រមព្រៀងកំពង់តែឈានដល់ពេលដ៏សំខាន់ខ្លាំងមួយ អង្គការ មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ អំពាវនាវឱ្យប្រជាជាតិតំបន់អាស៊ីគាំទ្រកិច្ចព្រមព្រៀងដ៏មានអត្ថន័យ និងអាចអនុវត្តបាន ដែលលើកកម្ពស់សមធម៌សុខភាពសាធារណៈ និងកសាងបាននូវអនាគតមួយ ប្រកបដោយភាពត្រៀមខ្លួនរួចជាស្រេចនិងប្រកបដោយភាពគ្រប់គ្រងបាន ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print