ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នៅសាលាស្រុកកៀនស្វាយខេត្តកណ្តាល លោក សៀក វណ្ណាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីជាប្រធានក្រុមការងារដឹកនាំគណៈប្រតិភូចុះមកដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន១៧ករណីក្នុងចំណោមបណ្តឹង២០ករណីពាក់ព័ន្ធទំនាស់ដីធ្លីជាមួយលោក ឡោក ហ៊ួរ។
បណ្តឹងទាំង១៧ករណីនោះ រួមមានបណ្តឹងអង្កការកាំហ្វីត,ប្រជាពលរដ្ឋ,មន្ត្រីប៉ូលិសខេត្តកណ្តាល.មន្ត្រីទាហានបំរើការងារនៅក្នុងតុលាការយោធា,មន្ត្រីក្រសួងអភិវឌ្ឍន៌ជនបទនិងមន្ត្រីពេទ្យកាល់ម៉ែត។ ម្ចាស់បណ្តឹងទាំងអស់នោះសុទ្ធតែបានអះអាងនៅចំពោះមុខប្រធានក្រុមការងារដោះស្រាយវិវាទដីធ្លីតំណាងឲ្យក្រសួងរៀបចំដែនដីនិងអាជ្ញាធរស្រុកនិងខេត្តកណ្តាលថាជាជនរងគ្រោះដោយការរំលោភបំពានយកដីពួកគាត់ពីសំណាក់លោកឡោកហ៊ួរទាំងអស់។
កិច្ចដំណោះស្រាយវិវាទដីធ្លីនាពេលនោះប្រធានក្រុមការងារកិច្ចដំណោះស្រាយបានបើកឱកាសឲ្យភាគីម្ចាស់បណ្តឹងឡើងអំណះអំណាងនិងបញ្ចេញឯកសារភស្តុតាងពាក់ព័ន្ធប្រគល់ឲ្យខាងក្រុមការងាររបស់ក្រសួងរៀបចំដែនដីផ្ទៀងផ្ទាត់ឲ្យបានជាក់លាក់ងាយស្រួលក្នុងដំណោះស្រាយ។
ចំណែកលោកឡោកហ៊ួរ ក៏បានប្រតិកម្មទៅនិងម្ចាស់បណ្តឹងវិញថាលោកមិនបានរំលោភយកដីរបស់ពួកគាត់ដូចការចោទប្រកាន់នោះទេ។ មានន័យថាដីដែលគាត់(ឡោកហ៊ួរ)បានទិញពីប្រជាពលរដ្ឋនិងឯកសារទិញលក់ស៊ីញ៉េទទួលស្គាល់ពីអាជ្ញាធរភូមិឃុំស្រុកខេត្តនិងមានទាំង(ស.ជ.ណ)ទៀតផង។ មិនតែប៉ុណ្ណោះលោកឡោកហ៊ួរបានប្រើពាក្យធ្ងន់ៗទៀតថាបើលោកបានធ្វើបាបរាស្ត្រឬរំលោភបំពានយកដីអ្នកដទៃពិតមែនសុំឲ្យទេវត្តាបរ៉ាមុខរូបគាត់ចុះ។ ភាពអំណះអំណាងយកត្រូវរៀងៗខ្លួនបែបនេះពិនិត្យឃើញថាចំណុចវិវាទរវាងគូទំនាស់ទាំងពីរផ្ទុយគ្នា១៨០អង្សាសេ។
ការបិទបាំងការពិតរបស់លោកឡោកហ៊ួរនាពេលនេះមិនអាចទៅរួចបានទេពីព្រោះការពិតនៃគំនិតខូចក្នុងរឿងអាស្រូវនេះនិងត្រូវលាតត្រដាងនាពេលខាងមុខ។ចំណែកភាពយុត្តិធម៌និងកើតមានសំរាប់ពលរដ្ឋរងគ្រោះមិនខាន។បន្ទាប់ពីជួបជំុគ្នាជជែកពិនិត្យមើលឯកសារពាក់ព័ន្ធទំនាស់ដីធ្លីនៅសាលប្រជំុសាលាស្រុកកៀនស្វាយពេញមួយព្រឹករួច។
នារសៀលថ្ងៃដដែលក្រុមគណះកម្មការដោះស្រាយវិវាតដីធ្លីអន្តរក្រសួងក៍បន្តចុះទៅពិនិត្យមើលដីទំនាស់ដើម្បីឲ្យភាគីទាំងសង្ខាងមកចង្អុលបង្ហាញ ព្រំដីផ្ទៀងជាមួយឯកសារ។ប៉ុន្តែរហូតមកដល់រសៀលល្ងាចថ្ងៃដដែលនោះលោកសៀកវណ្ណាអនុរដ្ធលេខាធិការក្រសួងដែនដីបានឲ្យដឹងនៅកណ្តាលបឹងចំណុចដីទំនាស់នោះថាការចុះអង្កេតរកដំណោះស្រាយលើបណ្តឹងទំនាស់ដីធ្លីទាំង២០បណ្តឹងនោះមិនទាន់មានពន្លឺនៅដំណោះស្រាយបណ្តឹងណាមួយនៅឡើយទេដោយរងចាំធ្វើការពិនិត្យនិងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បន្តទៀត៕
ដោយ៖ សឹុមសាន់