នាវាផ្ទុកយន្តហោះចម្បាំង២គ្រឿងចូលរួមធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផ្សាយថាកងទ័ពជើងទឹកនៃប្រទេសចិនបានឱ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំង Liaoning និង Shandong ទើបតែបានធ្វើលំហាត់សមតម្រៀបក្បួនរួមគ្នា ជាលើកដំបូងបំផុតនៅសមុទ្រចិនខាងត្បូង។

ទ័ពជើងទឹកចិនបាននិយាយថា អំឡុងការធ្វើសមយុទ្ធខាងលើ ក្បួននាវាផ្ទុកយន្តហោះចម្បាំង Liaoning និង Shandong បានធ្វើដំណើរទៅកាន់សមុទ្រលឿង សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង មុនពេលត្រឡប់ចូលមកកាន់កំពង់ផែនៅប្រទេសចិនវិញ ដោយសុវត្ថិភាព។
យោធាចិនបានបន្តថា នៅសមុទ្រចិនខាងត្បូង ក្រុមនាវាផ្ទុកយន្តហោះចម្បាំង Liaoning និងក្រុមនាវាផ្ទុកយន្តហោះចម្បាំង Shandong បានរួមបញ្ចូលគ្នាតម្រៀបជាក្បួនតែមួយ ក្នុងលំហាត់សមធ្វើបែបនេះលើកដំបូងបំផុត ដើម្បីដុសខាត់និងពង្រឹងសមត្ថភាពប្រយុទ្ធនៃប្រព័ន្ធក្បួននាវាផ្ទុកយន្តហោះចម្បាំង។ ការធ្វើប្រតិបត្តិការនាវាផ្ទុកយន្តហោះចម្បាំង២គ្រឿង រួមជាមួយនាវាគាំទ្រដទៃទៀតរបស់ពួកវា នៅក្នុងក្បួនតែមួយ គឺទាមទារឱ្យមានភាពបត់បែនក្នុងកម្រិតខ្ពស់។
គួរបញ្ជាក់ថា សព្វថ្ងៃ កងទ័ពជើងទឹកចិន មាននាវាផ្ទុកយន្តហោះចម្បាំង២គ្រឿង ដែលអាចធ្វើប្រតិបត្តិការបានពេញលេញ គឺ Liaoning និង Shandong។ នាវាផ្ទុកយន្តហោះចម្បាំង គ្រឿងទី៣ ឈ្មោះថា Fujian ត្រូវបានសាងសង់រួចរាល់ កាលពីឆ្នាំ២០២២ ប៉ុន្តែមកទល់ពេលនេះ វាកំពុងបន្តឆ្លងកាត់ការធ្វើតេស្តលើផ្ទៃសមុទ្រនៅឡើយ៕ ដោយធីរីណា

...

រូប​ថត​: CLO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print