រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជនជួបសំណេះ សំណាលជាមួយជនមានពិការភាពបម្រើការងារនៅរោងចក្រ អ៊ីលីត (ខេមបូឌា) ក្រុងបាវិត ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង÷លោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  និងលោកស្រីជា ផល្គុន រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីក្រោមឱវាទក្រសួងធ្វើទស្សនកិច្ច និងជួបសំណេះសំណាលជាមួយបងប្អូនជនមានពិការភាពដែលកំពុងបម្រើការងារនៅរោងចក្រអ៊ីលីត(ខេមបូឌា) ស្ថិតក្នុងភូមិថ្នាញ សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ដោយយកឱកាសនេះ លោករដ្ឋមន្ត្រីបានសំដែងនូវការកោតសរសើរចំពោះរោងចក្រមួយនេះ ដែលបានយក ចិត្តទុកដាក់ចូលរួមអនុវត្តកាតព្វកិច្ចក្នុងការជ្រើសរើសជនមានពិការភាពចូលម្រើការងារ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ។

លោករដ្ឋមន្ត្រី ជា សុមេធី បញ្ជាក់ថា ការអនុវត្តកាតព្វ កិច្ចប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវនេះ គឺជាគំរូដ៏ល្អមួយសម្រាប់វិស័យឯកជនផ្សេងៗទៀតនៅកម្ពុជា ហើយក៏ជាការជំរុញ និងលើកទឹកចិត្តជនមានពិការភាពនៅកម្ពុជាឱ្យខិតខំប្រឹងប្រែងកសាងសមត្ថភាព ដើម្បីស្វែងរកឱកាសការងារ និងចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចសង្គម និងគ្រួសារ។ លោកបានលើកទឹកចិត្តដល់វិស័យ ឯកជន ជាពិសេសរោងចក្រ អ៊ីលីត (ខេមបូឌា) សូមបន្តការជ្រើសរើស និងផ្តល់ឱកាសការងារដល់ជនមានពិការភាព ព្រមទាំងផ្តល់នូវការលើកទឹកចិត្តសមស្របទៅតាមសមត្ថភាព និងប្រកបដោយការយោគ យល់ខ្ពស់ដល់ជនមានពិការភាព។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានសំដែងការកោតសរសើរដល់បងប្អូនកម្មកររោងចក្រ ដែលជាជនមានពិការភាព ដែលបានខិតខំប្រឹងប្រែងកសាងសមត្ថភាព និងប្រើ ប្រាស់សម្បទាដែលមានក្នុងការស្វែងរកប្រាក់ចំណូលដើម្បីខ្លួនឯង គ្រួសារ និងរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចសង្គម និងបានលើកទឹកចិត្តដល់បងប្អូនមានពិការភាពទាំងអស់ ទាំងនៅទីនេះ ក៏ដូចជាទូទាំងប្រទេស សូមកុំផ្តេកផ្តួលលើពិការភាពរបស់ខ្លួន ដោយត្រូវប្រើប្រាស់សក្តានុពលរបស់ខ្លួន ខិតខំបង្កើនចំណេះ ដឹង និងពង្រឹងសមត្ថភាពតាមរយៈការចូលសិក្សាក្នុងគ្រឹះស្ថានអប់រំ និងរៀនជំនាញវិជ្ជាជីវៈតាមកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈនានា ដែលរាជរដ្ឋាភិបាលបាន និងកំពុងដំណើរការ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print