ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នកលេងគុនដាវប្រចាំស្រុកសំរោងទងចំនួន ០៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី និងបានបង្ហាញមុខជាសាធារណៈមុននិងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដេីម្បីចាត់ការតាមច្បាប់។
បេីតាមលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា៖ លោកបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវក្រុមក្មេងទំនើងបង្កហឹង្សាវាយកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃឃាត់ ៥នាក់និងបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការនីតិវិធីបន្ដ។
លោកស្នងការខេត្ត បានឱ្យដឹងទៀតថា ជាក់ស្ដែងយោងតាមប្រភពវីដេអូដែលសាធារណៈជន ផុសតាមប្រព័ន្ធបណ្ដាញសង្គម tik tok ថាមានករណីក្រុមក្មេងទំនើងមួយក្រុមបង្កហឹង្សា វាយកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ។ កម្លាំងជំនាញធ្វេីការស្រាវជ្រាវនិងសហការជាមួយសមត្ថកិច្ចមូលដ្ឋានធ្វេីការឃាត់មុខសញ្ញាបានចំនួន ០៤នាក់ បក្ខពួកគេចខ្លួនមួយចំនួនកំពុងតែបន្ដតាមចាប់។
បេីតាមការបញ្ជាក់ពីលោកវរសេនីឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងដែរថា ក្រុមយុវជនសង្ស័យចំនួន៥នាក់នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រួមមាន៖ ១.ឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគងស្រុកសំរោងទង (កាន់ពូថៅ) ២.ឈ្មោះ ជុន រតនា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិឈើទាលលើ ឃុំរលាំងគ្រើលសំរោងទង ៣.ឈ្មោះ ម៉ុច ម៉ាន់ទី ភេទប្រុស អាយុ១៧ឆ្នាំ (កាន់កាំបិតផ្គាក់) ៤.ឈ្មោះ អ៊ុយ គឹមឆេង ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្ទឹង ឃុំត្រពាំងគង ស្រុកសំរោងទង (កាន់រនាស់ដៃ)៥.ឈ្មោះ វ៉ាន់ សាន ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ។
លទ្ធផលស្រាវជ្រាវ សមត្ថកិច្ចបានធ្វេីការដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1J.6065 ដាវ១ ,កាំបិតផ្គាក់១, ពូថៅ១នឹង លំពែង១ផងដែរ បញ្ជូនទៅចាត់ការតាមនីតិវិធី ៕ ដោយ៖តារា