អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ២ ខែវិច្ឆិកា លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើសារសួរសុខទុក្ខថ្វាយព្រះមហាក្សត្រប្រទេសអេស្ប៉ាញFelipe VI ជុំវិញករណីដែលប្រទេសអេស្ប៉ាញជន់លិចដោយសារទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងសារលិខិត លោក Xi Jinping បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថា តំបន់ជាច្រើននៃប្រទេសអេស្ប៉ាញកើតមានទឹកជំនន់ដោយសារទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិតនិងរងរបួស ព្រមនិងរងការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ។ តាងនាមឱ្យរដ្ឋាភិបាល និងប្រជាជនចិន លោកសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះស្លាប់បាត់បង់ជីវិត និងសម្តែងការសួរសុខទុក្ខដ៏ស្មោះស្ម័គ្រចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះស្លាប់បាត់បង់ជីវិតនិងរបួស។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់ព្រះអង្គ និងរដ្ឋាភិបាលរបស់អេស្ប៉ាញ ប្រជាជននៅតំបន់រងគ្រោះប្រាកដជានឹងអាចយកឈ្នះគ្រោះមហន្តរាយ និងសាងសង់ផ្ទះរបស់ពួកគេឡើងវិញក្នុងពេលឆាប់ៗ៕
ដោយ ៖ សិលា