ភ្នំពេញ ៖ ចំពោះពលរដ្ឋមានអាយុ ១៥ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវ មានឯកសារភ្ជាប់ចំនួន ២គឺ៖
• សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង
• សៀវភៅស្នាក់នៅ ឬសៀវភៅ (ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ ដើម) ឬលិខិតបញ្ជាក់ទីលំនៅ។
> ចំពោះពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ១៨០ថ្ងៃ ត្រូវមានឯកសារភ្ជាប់ ដូចខាងក្រោម៖ ឬមានសុពលភាពតិចជាង
• អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ
• ករណីផ្លាស់ប្តូរអាសយដ្ឋាន ត្រូវភ្ជាប់ជាមួយនូវ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម) ឬលិខិតបញ្ជាក់ទីលំនៅ នៃ លំនៅឋានថ្មី។
* កំណត់សម្គាល់៖ ករណីមិនមានការកែតម្រូវទិន្នន័យ ឬផ្លាស់ប្តូរអាសយដ្ឋានលើសន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មន្ត្រីមានសមត្ថកិច្ចមិនត្រូវទាមទារឯកសារបន្ថែមផ្សេង ទៀតឡើយ(លើកលែង តែករណីសង្ស័យថា ជននោះជាជនបរទេសដែលកាន់ឯកសារ រដ្ឋបាលកម្ពុជាមិនប្រក្រតី ឬពុំមានឯកសារសម្អាងច្បាស់លាស់ថាជាពលរដ្ឋខ្មែរ) ៕
ដោយ ៖ សិលា