ផ្ទុះកាប៊ីនភ្លើងបង្កជាអគ្គិភ័យឆាបឆេះរាលដាលដល់តូបផ្ទះប្រជាពលរដ្ឋនៅក្បែរនោះអស់ពីរតូប

ចែករំលែក៖

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះកាប៊ីនភ្លើងមួយកន្លែងរាលដាលដល់តូបផ្ទះប្រជាពលរដ្ឋនៅក្បែរនោះអស់ពីរតូប ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ២នឹង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទីម៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុ កាប៊ីនភ្លើងមួយកន្លែងបានផ្ទុះឡើងដោយមិនដឹងមូលហេតិបង្កជាអគ្គិភ័យឆាបឆេះជារាលដាលដល់តូបផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចេញមកមើលព្រោងព្រាត រួចបានរាយការណ៍ជូនសមត្ថកិច្ចជំនាញនគរបាលពន្លត់អគ្គិភ័យ។ ចេញរថយន្តមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។

នៅក្នុងហេតុការណ៍នេះដែរសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិចំនួនមួយគ្រឿង ទើបអន្តរាគមន៍បាញ់ពន្លត់ទប់ស្កាត់បានមួយរយភាគរយ ហើយក្នុងករណីគ្រោះអគ្គិភ័យនេះគឺឆាបឆេះអស់តូបផ្ទះចំនួនពីរ នឹងមិនបានបង្កឲ្យប្រជាពលរដ្ឋណាម្នាក់រងរបួសទេ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print