ភ្នំពេញ៖ ការធ្វើនយោបាយរបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ត្រូវគេនិយាយថា កំពុងតែស្ថិត ក្នុងសភាពតែងតោលមួយវេលាចុងក្រោយនេះ។ តាមពិតការប្រកាសចង់បង្កើតចលនាតស៊ូ និងការបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្រៅស្រុក គឺជានយោបាយមួយដែលទ័លច្រកតែប៉ុណ្ណោះ។ Fresh Exclusive មានបទអត្ថាធិប្បាយស៊ីជម្រៅជុំវិញបញ្ហានេះ៖
ខណៈថ្ងៃទន្សារបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី កាន់តែខិតជិតមកដល់ហើយនោះ បុគ្គលក្បត់ជាតិរូបនេះនៅតែបន្តស្រែកព្យាយាមចង់អូសទាញសកម្មជនគាំទ្រឱ្យធ្វើដំណើរទៅកាន់ភពដ៏តែលតោលមួយជាមួយនឹងខ្លួនថែមទៀត។ សម រង្ស៊ី ពេលនេះបានស្រែកប្រកាសចង់បង្កើតចលនាតស៊ូ និងការបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្រៅស្រុក។
*តើសម រង្ស៊ី អាចធ្វើកិច្ចការនេះ បានដែរឬទេ?
បើគ្រាន់តែការប្រកាស ដើម្បីតែប្រកាសអត់ប្រយោជន៍នោះ ទណ្ឌិតមេខ្លោងក្បត់ជាតិរូបនេះ នឹងមិនខ្លាចធ្វើនូវអំពើក្បត់ជាតិនេះជាបន្ថែមទៀតទេ ប៉ុន្តែបើមើលពីស្ថានការណ៍ពិភពលោក និងបរិយាកាស នៅជុំវិញ សម រង្ស៊ី នោះវិញគេនឹងឃើញថា អ្វីដែលទណ្ឌិត សម រង្ស៊ី បានប្រកាសនោះ គឺគ្រាន់តែជាការកម្លាចិត្ត ដើម្បីកុំឱ្យសកម្មជនរបស់ខ្លួនមើលឃើញនូវចំណុចខ្សោយរបស់ខ្លួនឯងតែប៉ុណ្ណោះ។
ពេលនេះ ផ្លូវត្រូវដើរនៅចំពោះមុខរបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី គ្មានឃើញអ្វីក្រៅតែពីភាពតែលតោលគ្មានទីពឹងឡើយក្រៅតែពីការស្រែកកម្លាចិត្តនេះ ដើម្បីកុំឱ្យអ្នកគាំទ្ររបស់ខ្លួនអស់សង្ឃឹមតែប៉ុណ្ណោះ។ សម្តេចតេជោសែន ក្នុងប្រសាសន៍មួយកាលពីខែមករា ឆ្នាំ២០២៤ បានប្រកាសថាសម្តេចនឹងមិនអនុញ្ញាតឱ្យមានចលនាជ្រុលនិយមណាមួយកើតមានឡើងនៅក្នុងប្រទេសកម្ពុជាឡើយ ពីព្រោះវត្តមានរបស់ចលនាជ្រុលនិយម គឺជាអំពើបំផ្លាញជាតិខ្មែរ៖
«បើក្រុមជ្រុលនិយមនៅបន្ត គឺយើងនឹងបន្តឆ្លងកាត់នូវការរំបាកដែលធ្វើឱ្យប្រជាជនអាចហូរឈាមសារជាថ្មីម្តងទៀត។ ក្នុងន័យនេះ ខ្ញុំក៏សុំបញ្ជាក់ទុកជាមុនថា ការផ្តួចផ្តើមគំនិតដែលដើម្បីបង្កើតរដ្ឋាភិបាលនិរទេស នៅក្រៅប្រទេសកំពុងចាប់ផ្តើមហើយ។ ខ្ញុំសុំយកឱកាសនេះ បញ្ជាក់ជូនជាព័ត៌មានសម្រាប់អ្នកក្នុងប្រទេសឱ្យបានជ្រាបថា បក្សណាក៏ដោយ អ្នកណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាល ដែលបង្កើតនៅឯបរទេស ប្រសិនបើកើតឡើងនាពេលខាងមុខ តាមការគ្រោងទុករបស់គេ យើងត្រូវតែកំចាត់ចោលភ្លាម រំសាយចោលភ្លាម នូវអង្គការចាត់តាំងបក្សណាក៏ដោយ ដែលនៅក្នុងប្រទេស។
នេះគឺជារឿងចាំបាច់ដើម្បីធានាការពារ យើងមិនអាចឱ្យពួកមានក្បាលម៉ាស៊ីនជារដ្ឋាភិបាលនៅក្រៅប្រទេស ហើយមានសមាជិកធ្វើសកម្មភាពនៅក្នុងប្រទេសនោះបានទេ។ ដូច្នេះខ្ញុំសុំអំពាវនាវចំពោះរាជរដ្ឋាភិបាល ពិនិត្យពិចារណាលើរឿងនេះ វិសោធនកម្មច្បាប់ទាក់ទងនឹងច្បាប់បង្កើតបក្សនយោបាយ និងច្បាប់ដទៃទៀត ប្រសិនបើពួកគេបង្កើតនូវរដ្ឋាភិបាលនិរទេស។ ខ្ញុំក៏ទទួលបាននូវព័ត៌មាន ដែលពួកគេកំពុងចលនា បង្កើតឡើងរបស់ដែលហៅថា រដ្ឋាភិបាលនិរទេស។ បើអ្នកឯងមាន រដ្ឋាភិបាល យើងក៏មិនអាចទុក គណបក្សនយោបាយឲ្យស្របច្បាប់បានតទៅទៀតដែរ នេះគឺជារឿងដែលយើងចាំបាច់ត្រូវធ្វើ។
យើងត្រូវហ៊ានលះបង់ ត្រូវហ៊ានធ្វើនូវអ្វីៗ ដើម្បីការពារនូវសន្តិភាព សម្រាប់ប្រជាជាតិរបស់យើង។ យើងបានបាត់បង់សន្តិភាពរយ:ពេលវែង យើងទើបមានសន្តិភាពរយ:ពេលជាង២៥ឆ្នាំ យើងមិនខ្លាចនឹងបង់តម្លៃណាក៏ដោយ ដើម្បីនឹងទប់ស្តាត់នូវចរន្តជ្រុលនិយម ដែលបង្កើតឡើងនូវស្ថានភាពគ្រោះថ្នាក់សម្រាប់ប្រទេសជាតិនោះឡើយ»។
តាមពិត សម រង្ស៊ី បានព្យាយាមណាស់ក្នុងការចង់ឱ្យខ្លួនឯងអាចក្លាយជាអាយ៉ងមួយរបស់បរទេសណា ដែលត្រូវការប្រើប្រាស់សន្លឹកបៀរកម្ពុជា ក្នុងគោលបំណងដើរផ្ទុយពីគោលនយោបាយការបរទេសរបស់កម្ពុជាបច្ចុប្បន្ន។ សម រង្ស៊ី ដែលសញ្ជាតិបារាំង ប៉ុន្តែមិនត្រូវបានរដ្ឋាភិបាលបារាំង មើលឃើញថាគាត់ជាអ្នកនយោបាយជួយជាតិឡើយ។ ដូច្នេះដោយសារគ្មានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលបារាំងនូវនយោបាយសំគិះរបស់ខ្លួន សម រង្ស៊ី តែងធ្វើដំណើរជាញឹកញាប់ទៅកាន់សហរដ្ឋអាមេរិក ដើម្បីឱ្យគេមើលឃើញថា គាត់មានទំនោរនយោបាយចំពោះរដ្ឋបាលសហរដ្ឋអាមេរិក ប៉ុន្តែឆ្លងកាត់រយៈពេលជិត១០ឆ្នាំរួចមកនេះ សម រង្ស៊ី មិនត្រូវបានសហរដ្ឋអាមេរិកប្រើប្រាស់ជាអាយ៉ងនយោបាយទេ។
*សម រង្ស៊ី ធ្លាប់បង្ហាញនយោបាយសុំរណបចិន
តាមពិត សម រង្ស៊ី បាន ដឹងនូវចំណុចខ្សោយរបស់សហរដ្ឋអាមេរិក ដែលមានគោលកាណ៍ខ្លះប្រឆាំងនឹងចិន ដូច្នេះដើម្បីរកការទាក់ទាញនយោបាយអាមេរិកដើម្បីគាំទ្ររូបគាត់បុគ្គល សម រង្ស៊ី តែងព្យាយាមនិយាយអាក្រក់អំពីជាតិខ្មែរ ដោយភ្ជាប់រឿងជាមួយនឹងនយោបាយចិន ដូចជារឿងនៅឈូងសមុទ្ររាម និងសំណង់ព្រែកជីកហ៊្វូណន តេជោ ជាដើម ដើម្បីចង់ឱ្យសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើខ្មែរ ឬការប្រើប្រាស់សម រង្ស៊ី ជាសន្លឹកបៀរដើម្បីទុកប្រឆាំង នឹងនយោបាយរាជរដ្ឋាភិបាលកម្ពុជា។
ប៉ុន្តែ សម រង្ស៊ី ស្គាល់សហរដ្ឋអាមេរិក តិចជាងសហរដ្ឋអាមេរិកស្គាល់ក្រយ៉ៅរបស់ សម រង្ស៊ី នោះទៅទៀតពីព្រោះ សម រង្ស៊ី គ្មានតម្លៃអ្វីដែលគេអាចប្រើប្រាស់បានសម្រាប់ការធ្វើនយោបាយទៀតឡើយ ពីព្រោះបុគ្គលនេះ ដើរតែសុំធ្វើជារណបគេរហូតដើម្បីតែនយោបាយល្ងិតល្ងង់ចង់ដឹកនាំប្រទេស។
គេនៅចាំបានថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ សម រង្ស៊ី នេះក្នុងពេលសម្ភាសន៍ជាមួយទូរទស្សន៍ Phoenix China TV បានធ្លាប់និយាយបង្ហាញនយោបាយរបស់ខ្លួនចង់រណបប្រទេសចិន និងថែមទាំងនិយាយបរិហាដល់សហរដ្ឋអាមេរិកថែមទៀត។ នេះជាតឹកតាងមួយនៃសម្តីរបស់សម រង្ស៊ី ក្នុងពេលសម្ភាសន៍ជាមួយទូរទស្សន៍ចិនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤៖
« But we have never received one single dollar from the Western power. They support us intellectually but there also Chinese people who support us. Actually, the CNRP is the ally of China. យើងមិនដែលទទួលបានលុយសូម្បីមួយដុល្លារពីមហាអំណាចខាងលិច។ គេគាំទ្រយើងដោយបញ្ញា ប៉ុន្តែមានតែប្រជាជនចិនទេដែលគាំទ្រយើង។ តាមពិត CNRP គឺជាមិត្តរបស់ចិន»។
សម្តីដែលបង្ហាញការសុំរណបនយោបាយប្រទេសចិននេះទៀត គឺប្រហែលមានតែ សម រង្ស៊ី ម្នាក់នេះតែប៉ុណ្ណោះ ដែលហ៊ាននិយាយដោយឥតអៀនខ្មាសនោះ។
ក្នុងកិច្ចសម្ភាសន៍នាពេលនោះទៀត ដើម្បីចង់ឱ្យសម្តីរបស់ខ្លួនឯងមានទម្ងន់ដោយសារខ្លាចប្រទេសចិន មិនទទួលយកនោះ, សម រង្ស៊ី ថែមទាំងបានសន្យាចិន លើការគាំទ្ររបស់គាត់ចំពោះការគ្រប់គ្រងដែនកោះ Xisha និង Nansha ដែលជាកោះមានវិវាទរវាងចិននិងវៀតណាម ក្នុងទីប្រជុំកោះ Spratly ថែមទៀត។ ចូរស្តាប់សម្តីរបស់គាត់បន្តដែលបាន ប្រាប់ទៅទូរទស្សន៍ចិន Phoenix News៖
«Take just one issue: the CNRP fully support China in the assertion of her sovereignty over the Xisha and Nansha islands in the South China’s sea. This shows that we are not alliance with America because America supports Vietnam. On the contrary, the CPP of Mr. Hun Sen, they are listening, they follow Vietnam’s line, that’s why, they would never fully support China as the CNRP does».
គ្រាន់តែមើលឧទាហរណ៍តែមួយក៏បានដឹង៖ CNRP គាំទ្រទាំងស្រុងប្រទេសចិន ក្នុងការអះអាងលើអធិបតេយ្យភាពកោះ Xisha និង Nansha ក្នុងដែនសមុទ្ទចិនខាងត្បូង។ ប្រការនេះបង្ហាញថាយើងមិនមានជាសម្ព័ន្ធមិត្តជាមួយអាមេរិកាំងទេ ពីព្រោះអាមេរិកាំង គាំទ្រវៀតណាម។ ផ្ទុយពីនេះទៀត, គណបក្ស CPP របស់លោកហ៊ុនសែន គឺជាគណបក្សដែលស្តាប់ និងធ្វើតាមខ្សែបន្ទាត់វៀតណាម។ ហេតុដូច្នេះហើយ ពួកគេមិនដែលគាំទ្រចិនពេញលេញដូច CNRP ធ្វើនោះទេ»។
សម រង្ស៊ី មិនដែលដឹងថាតើ Xisha និង Nansha មានប្រវត្តិទាក់ទងយ៉ាងណាពីអតីតកាលឡើយ ប៉ុន្តែដើម្បីយកចិត្តពីប្រទេសចិន, ស្អីក៏សមរង្ស៊ីហ៊ានធ្វើដែរ។ ឧទាហរណ៍ដូចជារឿងលួចចុះហត្ថលេខាប្រគល់ខេត្តខ្មែរទាំង៤ ឱ្យមេដឹកនាំក្រុមម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ ជាដើម ដែលជាទង្វើក្បត់ចំពោះប្រជាពលរដ្ឋខ្មែរជាម្ចាស់ស្រុក។ នយោបាយ ចូលចិត្តដើរសុំរណបគេ និងការនិយាយដើមថាសហរដ្ឋអាមេរិកមិនជួយដល់ក្រុមប្រឆាំងរបស់ខ្លួនទៀតនោះ ត្រូវគេឃើញថាបានធ្វើឱ្យ សម រង្ស៊ី ឯកោកាន់តែខ្លាំងឡើង។
សម រង្ស៊ី ពេលនេះ ក៏កំពុងស្ថិតក្នុងសភាពភ័យព្រួយបារម្ភមួយនៅចំពោះមុខអនាគតមិន នឹងនរ ដោយសារ តែការបោះឆ្នោតសកលអាមេរិកខាងមុខនេះ ទោះបីជាគណបក្សនយោបាយអាមេរិក មួយណាដែលឈ្នះឆ្នោត ក៏នឹងមិនអាចជាទីពឹងបានចំពោះគណបក្ស សម រង្ស៊ី ឡើយ។ សម រង្ស៊ី ដែលតែងរត់ចោលអ្នកគាំទ្ររបស់ខ្លួន នៅពេលដែលមានរឿងអ្វីមួយកើតឡើងនោះ ក្នុងនយោបាយទ័លច្រកមួយវេលាចុងក្រោយនេះ គាត់បានប្រកាសទាំងប្រថុយប្រថាន ថានឹងបង្កើតចលនាតស៊ូ និងរដ្ឋាភិបាលនិរទេសមួយថែមទៀត។
តាមពិត ការប្រកាសនេះ គឺគ្រាន់តែជាការស្រែកកម្លាទឹកចិត្តតែប៉ុណ្ណោះ ពីព្រោះ សម រង្ស៊ី ខ្លួនឯងដឹងច្បាស់ណាស់ថា គ្មានអ្នកណាអាចមកជួយប្រយោជន៍របស់ខ្លួនបានទេ ពីព្រោះនយោបាយអាក្រក់ចោទថា ខ្មែរបម្រើនយោបាយចិនក៏គេលែងជឿ ចង់ងាកខ្លួនទៅប្រទេសចិនក៏គេមិនយក និងចង់លក់ខ្លួនឱ្យបរទេសណា ក៏ហាក់ដូចលែងមានប្រយោជន៍ទៀតហើយ។
ម្យ៉ាងទៀត នាពេលនេះមនុស្សមួយចំនួនដែលធ្លាប់តែជឿលង់សម្តី សម រង្ស៊ី ត្រូវគេឃើញបាននាំគ្នាដើរចេញពី សម រង្ស៊ី ស្ទើរតែអស់ទៅហើយទាំងក្នុងនិងក្រៅស្រុក ដូចជាអតីតសកម្មជន ហៃ វណ្ណា រស់នៅក្នុងប្រទេសជប៉ុន និងលោក វណ្ណ ចំរើន អតីតលេខាបក្សសង្គ្រោះជាតិ នៅរដ្ឋម៉ាសាឈូសិត សហរដ្ឋអាមេរិកជាដើម នោះមិននិយាយអំពីអតីតសកម្ម ជនរបស់ខ្លួនក្នុងស្រុក ដែលពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានសារព័ត៌មានបង្ហោះមិនឈប់ឈរអំពីការដកខ្លួនចេញពី សម រង្ស៊ី និងចេញពីគណបក្សប្រឆាំងដែលស្និទ្ធនឹង សម រង្ស៊ី សុំមកចូលរួមនិងរួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច។
បណ្តាញសារព័ត៌មានក្នុងស្រុក បានបង្ហោះរូបភាពការសារភាពកំហុសឆ្គាំឆ្គងពីអតីតកាលរបស់លោក វណ្ណ ចំរើន អតីតលេខាបក្សសង្គ្រោះជាតិ នៅរដ្ឋម៉ាសាឈូសិត សហរដ្ឋអាមេរិក និងការសុំរួមរស់ក្រោមដំបូលម្លប់ និងសន្តិភាពរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
បណ្តាញសារព័ត៌មានក្នុងស្រុកនៅបានបង្ហោះរួបភាពអតីតសកម្មជនលោក ហៃ វណ្ណា និងប្អូនប្រុសក្នុងឱកាសអនុញ្ញាតចូលជួបសម្តេចតេជោ ហ៊ុន សែន និងកិច្ចសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ក្នុងស្រុកដោយលោក ហៃ វណ្ណា បាននិយាយសុំទោសចំពោះកំហុសឆ្គាំឆ្គងរបស់ខ្លួនកន្លងមកចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា និងលោក ហៃ វណ្ណា ថែមទាំងបានបរិហានូវនយោបាយ ជួរ ជាតិរបស់ សម រង្ស៊ី
និងបានអំពាវនាវដល់ក្រុមយុវជនដទៃទៀត សូមភ្ញាក់រលឹកបោះបង់ចោលការជឿលង់នូវនយោបាយរបស់ សម រង្ស៊ី និងងាកខ្លួនមកចូលរួមជាមួយរាជរដ្ឋាភិបាល និងប្រជាជនរបស់ខ្លួនក្នុងប្រទេសកម្ពុជានេះវិញ ដើម្បីការជួយពង្រឹងសន្តិភាពនិងការអភិវឌ្ឍប្រទេសកាន់តែខ្លាំងក្លាថែមទៀត។
នយោបាយដើរជ្រកសុំរណបរបស់ សម រង្ស៊ី ត្រូវគេឃើញថាកាន់តែរងភាពឯកោ ដូច្នេះជាមួយនឹងនយោបាយនេះ សម រង្ស៊ី និងជីវិតចុងក្រោយរបស់គាត់នឹងគ្មានអ្វីសេសសល់ទៀតឡើយ។ ទណ្ឌិត សម រង្ស៊ី និងភរិយា នៅទីបំផុតនឹងត្រូវតែលតោលដោយចៀសមិនផុតពីការថ្កោលទោសជាប្រវត្តិសាស្ត្ររបស់ពលរដ្ឋខ្មែរឡើយ៕