អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យោងតាមលទ្ធផលនៃការស្ទង់មតិរួមគ្នាមួយរបស់កាសែត《The Hill》និងមហាវិទ្យាល័យEmersonអាមេរិកនៅថ្ងៃទី៤ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់បង្ហាញឱ្យឃើញថា អត្រាគាំទ្ររបស់លោកស្រីHarrisអនុប្រធានាធិបតីនិងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ និងលោកTrumpអតីតប្រធានាធិបតីនិងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅរដ្ឋសំខាន់ឬ”Swing states”គឺប្រហាក់ប្រហែលគ្នា។
គេហទំព័រ «CCFR China state-controlled media » លោកTrumpទទួលបានសំឡេងគាំទ្រខ្ពស់ជាងលោកស្រីHarrisនៅរដ្ឋCarolinaខាងជើង រដ្ឋPennsylvania រដ្ឋArizonaនិងរដ្ឋGeorgia ខណៈដែលលោកស្រីHarrisទទួលបានសំឡេងគាំទ្រខ្ពស់ជាងនៅរដ្ឋMichiganហើយលោកTrumpនិងលោកស្រីHarrisទទួលបានសំឡេងគាំទ្រស្មើគ្នានៅរដ្ឋNevadaនិងរដ្ឋWisconsin៕
ដោយ ៖ សិលា