អ្នកនាំពាក្យក្រសួងសាធារណការ ៖ ផ្លូវជាតិដ៏សំខាន់មួយទៀត នៃតំបន់មាត់សមុទ្រតារារះទិសនារតី គឺផ្លូវជាតិលេខ៣៣(កំពត-ច្រកលក)សម្រេចវឌ្ឍនភាពការងារសាងសង់បាន៩៨,៨៩%

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា ៖ ផ្លូវជាតិដ៏សំខាន់មួយទៀត នៃតំបន់មាត់សមុទ្រតារារះទិសនារតី គឺផ្លូវជាតិលេខ៣៣(កំពត-ច្រកលក)សម្រេចវឌ្ឍនភាពការងារសាងសង់បាន៩៨,៨៩% គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោកបន្តថា ៖ ខ្សែផ្លូវដ៏សំខាន់មួយនេះ ត្រូវបានសាងសង់ប្រកបបច្ចេកទេសខ្ពស់ ដោយធានាតាមបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងប្រើប្រាស់យូរអង្វែង។
លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន ថា ៖ ខ្ញុំបាទសូមជម្រាបជូនបណ្តាញសារព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ គម្រោងខ្សែផ្លូវនេះ មានប្រវែង៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម)ដោយឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច ខេត្តកំពត ឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប គ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print