បុរសម្នាក់ជិះម៉ូតូធូដេបុកចូលក្រោមកង់រថយន្ដបណ្ដាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹង ខណៈពេលរថយន្ដកុងតឺន័របត់ឆ្លងផ្លូវចូលឃ្លាំង

ចែករំលែក៖

​ ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូធូដេមិនប្រយ័ត្នរេចង្កូតទៅបុករថយន្ដកុងតឺន័រដែលបត់ឆ្លងផ្លូវចូលឃ្លាំង បុកចូលក្រោមកង់រថយន្ដបណ្ដាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹង ចំណែកម៉ូតូរងការខូចខាត ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបង្កការភ្ញាក់កាលពីវេលាម៉ោង ០៧ និង២០នាទីព្រឹកនៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក់ ខណ្ឌប្ញស្សីកែវ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុមានរថយន្ដកុងតឺន័រសណ្ដោងមួយគ្រឿងក្បាលពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 3A. 7273 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះធ្វើដំណើរដល់ចំនុចកើតហេតុក៏បានបត់ឆ្លងផ្លូវគោលបំណងចូលឃ្លាំងបានពាក់កណ្ដាលផ្លូវ ខណៈនោះក៍មានបុរសម្នាក់ជិះម៉ូតូធូដេពណ៌ស លាយពណ៌ផ្ទៃមេឃពាក់ផ្លាកលេខភ្នំពេញ1GP. 5482 ធ្វើដំណើតតាមបណ្ដោយផ្លូវជាតិលេខ៥ បញ្ច្រាស់ទិសគ្នាទិសដៅពីត្បូងមកជើង ដោយជិះមិនប្រុងប្រយ័ត្នក៍ជ្រុលចង្កូតទៅបុកចូលក្រោមកង់រថយន្ដពេញទំហឹងបណ្ដាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹងចំណែកម៉ូតូជាប់ក្រោមកង់រថយន្ដ ភ្លាមនោះប្រជាពលរដ្ឋក៍បានទាក់ទងទៅកាន់រថយន្ដសាមុយដឹកទៅសង្រ្គោះនៅមន្ទីពេទ្យផងដែរ។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូជនរងគ្រោះខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគី២ទាំងធ្វើការដោះស្រាយគ្នានៅពេលក្រោយទៅតាមផ្លូវច្បាប់ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print