ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលជាក្រុម ចោរឆក់កាបូបលុយ ត្រូវបានកំលាំងល្បាត ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបាននៅចំណុចភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពួកគេ ឆក់កាបូបពីជនរងគ្រោះ ២នាក់ម្តាយកូន ស្តុបម៉ាក្រូ ផ្លូវម៉ុងរិទ្ធី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យទាំង២នាក់ ឈ្មោះ ម៉ៅ ទី អាយុ១៩ឆ្នាំ ស្នាក់ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង ឈ្មោះ សុខ សំអូន ស្នាក់នៅ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ យិន យ៉ារី ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេរុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ច បន្តថា ៖ សម្ភារជនរងគ្រោះបាត់បង់មាន ទូរស័ព្ទ២គ្រឿង។ ប្រាក់ចំនួន៧ម៉ឺនរៀល។ រីឯសម្ភារៈដហូត ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី ឆ្នាំ២០២៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ និង ទូរស័ព្ទ១គ្រឿង។
សមត្ថកិច្ច បញ្ជាក់បន្ថែមថា កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៣:៥០នាទីរសៀលជនរងគ្រោះបានបើកម៉ូតូម៉ាក ឃ្លីកព៌ណស ជិះឌុបគ្នា២នាក់ម្តាយកូន តាមបណ្តោយផ្លូវម៉ុងងរិទ្ធី ទិសដៅ ពីលិច ទៅកើត ខណៈមកដល់ចំណុចកើតហេតុស្តុបម៉ាក្រូ ផ្លូវម៉ុងរិទ្ធី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានជនសង្ស័យជិះម៉ូតូ ម៉ាក Honda dream ពណ៌ខ្មៅ គ្មានផ្លាកលេខ ជិះគ្នា២នាក់មកពីក្រោយ ហើយបានឆក់កាបូបលុយជនរងគ្រោះតែម្តង បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូដេញរហូតមកដល់សង្កាត់ទួលសង្កែទី២ ហើយត្រូកំលាំងល្បាតខណ្ឌនឹងប៉ុស្តិ៍ធ្វើកាឃាត់ខ្លួនជនសង្ស័យបានតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់អោយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ