ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ដែលមានប្រជាជនរួសរាយរាក់ទាក់ = តើក្រុមឧទ្ទាមក្រៅច្បាប់ថាម៉េចដែរ?
២- ក្នុងនាមជាប្រទេសប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សមួយនៅលើពិភពលោក = កម្ពុជាចង់មានទំនាក់ទំនងល្អនិងត្រៀមខ្លួនជានិច្ចដើម្បីធ្វើការជាមួយរដ្ឋបាលលោកត្រាំដើម្បីផលប្រយោជន៍ប្រជាជនប្រទេសទាំង២?
៣- លោកបៃដិនបានសាទរនឹងជ័យជំនះលោកត្រាំនិងត្រៀបរៀបចំការហូបបាយរួមគ្នាជាមួយលោកត្រាំ = ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់គួរយកតាមគំរូលោកបៃដិន មិនគួរមកចងគំនុំជាមួយគូប្រកួតទេ?
៤- នៅប្រទេសណាក៏ដោយនៅលើពិភពលោកមេដឹកនាំប្រទេសមានឆន្ទានុសិទ្ធិតែងតាំងនិងដកតំណែងមន្ត្រី = ស្របតាមគុណសម្បត្តស្នាដៃនិងកំហុសរបស់បុគ្គលម្នាក់ៗ?
៥- ជោគជ័យរបស់លោកត្រាំធ្វើឲ្យប្រទេសខ្លះសប្បាយចិត្តប្រទេសខ្លះមិនសប្បាយចិត្ត = បណ្តានៅសភាពអ៊ឺរ៉ុបមិនសប្បាយចិត្តខ្លាចលោកត្រាំឲ្យបង់ការចំណាយការពារអង្គការណាតូ២%នៃGDP ជនអន្តោប្រវេសម៉ិចស៊ិកព្រួយបារម្ភនឹងជញ្ជាំរបងរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិកកូអ៊ុយក្រែនព្រួយដាច់ជំនួយ។ល។
៦- ក្រុមឧទ្ទាមក្រៅច្បាប់យកអំពើពុករលួយធ្វើជាប្រធានបទវាយប្រហារលើរាជរដ្ឋាភិបាលនិងផ្តួលរំលំរាជរដ្ឋាភិបាល = ដូច្នេះបើរកឃើញអំពើពុករលួយហើយគួរតែស្រាវជ្រាវឲ្យស៊ីជម្រៅដើម្បីផ្តាច់ប្ញសគល់វាឲ្យផុតពូជពីសង្គមកម្ពុជា និងស្តារមុខមាត់កម្ពុជា?
៧- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជាមនុស្សអាត្មានិយម = គិតតែប្រយោជន៍ផ្ទាល់ខ្លួន គ្រាន់ផលប្រយោជន៍សកម្មជនរបស់ខ្លួនក៏មិនគិតផងកុំថាឡើយគិតដល់ផលប្រយោជន៍ប្រទេសជាតិ?
៨- កម្ពុជាគោរពឆន្ទៈប្រជាជនសហរដ្ឋអាមេរិកក្នុងការបោះឆ្នោតគាំទ្របេក្ខជនប្រធានាធិបតីណាមួយ = ហើយមានសុទិដ្ឋិនិយមដើម្បីធ្វើសហប្រតិបត្តិការណ៍គ្នាដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំង២។
៩- កម្ពុជាជាប្រទេសតូចនិងខ្សោយបើប្រៀបធៀបនឹងសហរដ្ឋអាមេរិក = គោលនយោបាយការបរទេសកម្ពុជាគឺស្រឡាញ់សន្តិភាព យកប្រទេសទាំងអស់លើពិភពលោកជាមិត្តដោយមិនប្រកាន់និន្នាកានយោបាយនិងមនោគមវិជ្ជា?
១០- ទោះជាយ៉ាងណាក៏កម្ពុជាមានសុទិដ្ឋិនិយមចំពោះនយោបាយការបរទេសរបស់រដ្ឋបាលលោកត្រាំ = ថានឹងមាននិន្នាកានយោបាយវិជ្ជមានចំពោះកម្ពុជា ៕
ដោយ ៖ សិលា