វិទ្យាស្ថានបច្ចេកវិទ្យា បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធនិងច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបានចុះផ្សាយថា វិទ្យាស្ថានបច្ចេកវិទ្យា ហៅកាត់ថា សាលាតិចណូ ត្រូវគេលក់ឱ្យឈ្មួញ ក្រោមរូពភាពដោះដូរដី

ចែករំលែក៖

ភ្នំពេញ ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចេញ

សេចក្តីប្រកាសព័ត៌មាន

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ VOD Khmer បានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook, TikTok និង YouTube Channel ថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថាសាលាតិចណូ ត្រូវ គេលក់ឱ្យឈ្មួញហើយក្រោមរូបភាពដោះដូរដី”។

តបទៅនឹងព័ត៌មាននេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសូមប្រកាសបដិសេធ និងច្រានចោល ទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតខាងលើ និងចាត់ទុកថា ការចុះផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតបង្អួចកិត្តិយសគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងបំពុល បរិយាកាសសង្គមដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។ ផ្ទុយពីការចោទប្រកាន់ដោយគ្មាន មូលដ្ឋាននេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទីតាំងគោលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី បាននិងកំពុងតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពិសោធន៍ និង សាស្ត្រាចារ្យ អ្នកស្រាវជ្រាវពូកែៗ ជា បន្តបន្ទាប់ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវលើជំនាញវិស្វកម្ម វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ដែលមានការទទួលស្គាល់កម្រិតជាតិ តំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ ដើម្បីបំពេញ តម្រូវការនៃការបណ្តុះបណ្តាល និងស្រាវជ្រាវ ជាពិសេសឆ្លើយតបទៅនឹងគោលនយោបាយនានា របស់រាជរដ្ឋាភិបាលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានពង្រីកសាខារបស់ខ្លួនបន្ថែមទៀតដោយ កំពុងសាងសង់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ នៅសាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលស្ថិតតាម បណ្តោយមហាវិថីឈ្នះឈ្នះ រាជធានីភ្នំពេញ។

ជាថ្មីម្តងទៀត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសូមធ្វើការបដិសេធទាំងស្រុងនូវព័ត៌មានមិនពិត ដែលផ្សព្វផ្សាយដោយសារព័ត៌មាន VOD Khmer និងស្នើសុំធ្វើការកែតម្រូវការផ្សព្វផ្សាយព័ត៌មាន មិនពិតខាងលើ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្តាអង្គភាពសារព័ត៌មាន ទាំងអស់ជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print