នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការអំពាវនាវដល់ជនរងគ្រោះម្ចាស់ទូរស័ព្ទ ក្នុងហេតុការណ៍ចោរឆក់នៅចំណុចមុខហាង ហ្វរអេវេី មកទទួលយកទូរស័ព្ទវិញ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការអំពាវនាវដល់ជនរងគ្រោះម្ចាស់ទូរស័ព្ទ ក្នុងហេតុការណ៍ចោរឆក់នៅចំណុចមុខហាង ហ្វរអេវេី លេីផ្លូវលេខ២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មកទទួលយកទូរស័ព្ទវិញ។

ខាងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបញ្ជាក់ថា ៖ ទូរស័ព្ទរបស់ជនរងគ្រោះនេះ ត្រូវសមត្ថកិច្ចដកហូតបានក្រោយចាប់ខ្លួនក្រុមជនសង្ស័យ។ ទូរស័ព្ទនេះម៉ាក iPhone15 ពណ៌បៃតង និងមានជាប់លេខសម្ចាត់។ ក្នុងករណីម្ចាស់ទូរស័ព្ទបានឃើញ សូមទំនាក់ទំនងផ្ទាល់មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានទីតាំងក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ (គល់ស្ពានក្បាលថ្នល់) ឬលេខទូរស័ព្ទ +855 11 949 797 ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print