ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Tipco Asphalt (Cambodia) Company Limited

ចែករំលែក៖

ភ្នំពេញ ៖ ទីស្ដីការក្រសួង នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោករដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញធ្វើជាអធិបតីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Tipco Asphalt (Cambodia) Company Limited ដោយមានការចូលរួមពីថ្នាក់ដឹកនាំវិទ្យាស្ថាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

គោលបំណងនៃចុះអនុស្សរណៈនេះ គឺដើម្បពង្រីកបន្ថែមសហប្រតិបត្តិការ ក្នុងក្របខណ្ឌអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវ ក្នុងវិស័យសាធារណការ ដើម្បីជាឧត្តមប្រយោជន៍ដល់គ្នាទៅវិញទៅមក។ 

គួររំលឹកផងដែរថា តាមរយៈកិច្ចសហប្រតិបត្ដិការជាមួយក្រុមហ៊ុន Tipco Asphalt (Cambodia) Company Limited កន្លងមក ក្រុមហ៊ុន បានឱ្យអ្នកបច្ចេកទេសរបស់ខ្លួន មកធ្វើបាឋកថា អំពីប្រភេទកៅស៊ូផ្សេងៗគ្នា ដែលត្រូវប្រើប្រាស់សម្រាប់ការកសាងផ្លូវ ទៅតាមស្ថានភាពផ្លូវខុសៗគ្នា។ 

ទន្ទឹមនឹងនេះ បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ វិទ្យាស្ថាន និងក្រុមហ៊ុនក៏នឹងបន្ដពង្រីកកិច្ចសហការជាមួយគ្នាបន្ដទៀត រួមមាន៖ ១). ការធ្វើបាឋកថាចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗក្នុងវិស័យសាធារណការ ២). ការសិក្សាស្រាវជ្រាវរួមគ្នានៅមន្ទីរពិសោធន៍របស់វិទ្យាស្ថាន ៣.) ការផ្ដល់ឱកាសដល់និស្សិតវិទ្យាស្ថានធ្វើទស្សនកិច្ចសិក្សានៅទីតាំងក្រុមហ៊ុន និង ៤).ឱកាសកម្មសិក្សានៅក្រុមហ៊ុន ផងដែរ។ 

សូមបញ្ជាក់ផងដែរថា៖ ការសិក្សានៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និស្សិតតម្រូវឱ្យសិក្សាក្នុងថ្នាក់ផង និងតម្រូវឱ្យចុះកម្មសិក្សា និងហាត់ការតាមទីតាំងការងារជាក់ស្ដែង ដើម្បីផ្សារភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្ដ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print