ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញពីគន្លឹះ០៣សំខាន់ៗដើម្បីការពារគណនីបណ្តាញសង្គម Facebook, Telegram និង TikTok ឲ្យមានសុវត្ថិភាព។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានបញ្ជាក់ថា កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ ក្នុងពេលដែលចំណេះដឹងស្តីពីហានិភ័យនៅមានកម្រិត ដែលហេតុធ្វេីឱ្យជនខិលខូចបានឆ្លៀតឱកាស កេងចំណេញពីអ្នកប្រើប្រាស់ តាមរយៈការលួចជ្រៀតចូលកាន់កាប់គណនីបណ្តាញសង្គមរបស់ជនរងគ្រោះ ដើម្បីប្រព្រឹត្តអំពេីឆបោកប្រាក់ គំរាមកំហែង លួចទិន្នន័យ និងបទល្មេីសផ្សេងៗ។
ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមលើកយកគន្លឹះ០៣សំខាន់ៗដើម្បីឱ្យគណនីបណ្តាញសង្គមលោកអ្នកឲ្យមានសុវត្ថិភាពរួមមាន ៖
គន្លឹះទី១៖ ត្រួតពិនិត្យមើលឧបករណ៍ណាខ្លះដែលបាន loggin ចូលគណនីបណ្តាញសង្គមរបស់លោកអ្នក៖
– ចំពោះគណនី Facebook:
សូមចូលទៅកាន់ Setting -> Password and Security -> Where you’re logged in ដើម្បីពិនិត្យមើលតារាងឧបករណ៍ ឬDeviceណាខ្លះដែលកំពុងloggin ចូលគណនី Facebook របស់លោកអ្នក
– ចំពោះគណនី Telegram:
សូមចូលទៅកាន់ Setting -> Device ដើម្បីពិនិត្យមើលឧបករណ៍ ឬdevice ណាខ្លះកំពុងloggin ចូលគណនីរបស់លោកអ្នក
– ចំពោះគណនី TikTok
សូមចូលទៅកាន់ Setting and Privacy -> Security and Permission -> Manages Devices ដើម្បីពិនិត្យមើលមានឧបករណ៍ ឬDevice ណាខ្លះ loggin ចូលគណនីTikTok របស់លោកអ្នក
ករណីសង្ស័យ ឬមានឧបករណ៍ដែលកំពុងលួចចូលប្រើប្រាស់គណនីរបស់លោកអ្នកសូមធ្វើការលុប ឬ log outជាបន្ទាន់ ។
គន្លឹះទី២ ៖ សូមធ្វើការកំណត់លេខសម្ងាត់ដែលពិបាកទាយ ឬប៉ាន់ស្មាន់ពីការលួចចូលប្រើប្រាស់របស់ជនខិលខូច
គន្លឹះទី៣. សូមបើកកំណត់មុខងារ Two Factor Authentication ឬ 2- step verificationបន្ថែមលើគណនីបណ្តាញសង្គមរបស់លោកអ្នកដើម្បីការពារឱ្យមានសុវត្ថិភាពខ្ពស់៕