ភ្នំពេញ ៖ សំណុំរឿង លោក ល ី សាម៉េត , លោក ដួង ដារ៉ា និង លោក ឡាច សំរោង អង្គភាព ប្រឆាំង អំពើពុករលួយ នៅថ្ងៃ នេះបានឃាត់ខ្លួន លោក មួង ឃីម និង ឧកញ៉ា អ៊ុត ធី នៅមានជាបន្តបន្ទាប់ ទៀត ! អ្នកធ្វើអំពើល្អ នឹងទទួលបានផលល្អ , អ្នកធ្វើអំពើអាក្រក់ នឹងទទួលបានផលអាក្រក់តបស្នង ព្រោះថា ៖ «កុំធ្វើមានបាន ដោយអំពើទុច្ចរិត បោកប្រាស់គេ» បាបទន់ហន់ណាស់ ✅ ។
សូមបញ្ជាក់ថា ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ដែលគេស្គាល់ថារកស៊ីវាយថ្ម និងធ្វើផ្លូវ។ នេះបើតាមសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មាន នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ក្នុងនោះសេចក្តីរាយការណ៍ មិនទាន់បានបញ្ជាក់ពីបទល្មើសដែលនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបុគ្គលទាំង២នាក់នេះទេ តែការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា, លោក ដួង តារា និងលោក ឡាច សំរោង ក្នុងអំពើឆបោក។
សម្រាប់បុគ្គលទាំង២នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។ សេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ សម្រាប់នីតិវិធីសួរនាំ អាចធ្វើមិនទាន់ ដោយរង់ចាំទៅដល់ថ្ងៃស្អែកទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក មួង ឃីម ជាអតីតមន្រ្តីនគរបាលពាក់ផ្តាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ហើយពេលនេះលោកចូលនិវត្តន៍ហើយ។ ដោយឡែកលោកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថារកស៊ីខាងវាយថ្ម និងធ្វើផ្លូវ។
ទីបំផុត ! វាំងនួនខ្មៅត្រូវបានបើកបណ្តើរៗហើយ អ្នកប្រព្រឹត្តអី បានផលហ្នឹង ! មិនរងចាំជាតិក្រោយទេ ពិសេសេក្រុមនេះមិនគួរហ៊ានយកឈ្មោះសម្តេចតេជោ ទៅប្រព្រឹត្តអំពើឆបោកជនរងគ្រោះ ក្នុងនោះមានទឹកប្រាក់រាប់លានដុល្លារឯណោះ ៕
ដោយ ៖ សិលា