អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែលបានផ្សាយដំណឹងនៅថ្ងៃទី១០ ខែវិច្ឆិកាថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលបើកធ្វើនៅថ្ងៃដដែល លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានទទួលស្គាល់ជាលើកទីមួយថា បានបង្កហេតុការណ៍បំផ្ទុះឧបករណ៍ទូរគមនាគមន៍នៅលីបង់ដែលសំដៅចំពោះសមាជិកក្រុមហេបូឡានៃលីបង់។
គេហទំព័រ «CCFR China state-controlled media » លោក Benjamin Netanyahu បានថ្លែងថា ទោះជាបានរងការប្រឆាំងពីអ្នកទទួលខុសត្រូវនៃស្ថាប័នការពារជាតិអ៊ីស្រាអែលនិងមន្ត្រីជាន់ខ្ពស់មួយចំនួនក្តី ប៉ុន្តែអ៊ីស្រាអែលនៅតែបានអនុវត្ត «ប្រតិបត្តិការឧបករណ៍ទំនាក់ទំនង» ហើយបានសម្លាប់លោក Hassan Nasrallah អតីតមេដឹកនាំហេបូឡា។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា ថ្ងៃទី១៧ និងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅប្រទេសលីបង់បានកើតមានករណីផ្ទុះឧបករណ៍ទំនាក់ទំនងជាបន្តបន្ទាប់ ដែលបានបណ្តាលឱ្យមនុស្សសរុប ៣៧ នាក់ស្លាប់បាត់បង់ជីវិតនិងប្រហែល ៣ ពាន់នាក់រងរបួស៕
ដោយ ៖ សិលា