អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅវេលាម៉ោង១២និង៣នាទី ថ្ងៃទី១១ ខែវិច្ឆិកា រ៉ុក្កែតដឹកជញ្ជូនLijian-Y5ត្រូវបានបាញ់ចេញពីតំបន់សាកល្បងនិងច្នៃប្រឌិតថ្មីខាងអវកាសពាណិជ្ជកម្មDongfeng ដោយមានបញ្ចូនផ្កាយរណបចំនួន១៥គ្រឿង។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ ដូចជាផ្កាយរណបសាកល្បង-26A, B, និងCនិងផ្កាយរណJilin-105B ផ្កាយរណបPingtai-02A03 ផ្កាយរណបYunyao-1និងYunyao-36 ផ្កាយរណបXiguang-04,05 ផ្កាយរណបA’man-Y1និងផ្កាយរណបTianyan-24 ជាដើមទៅកាន់គន្លងតារាវិថីដែលបានគ្រោងទុកដោយជោគជ័យ ហើយបេសកកម្មសាកល្បងហោះហើរទទួលបានជោគជ័យដោយគាប់ប្រសើរ៕
...
ដោយ ៖ សិលា