លោក ឈន សាណាត អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ ពន្ធនាគារខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ ដែលមានការអញ្ជើញអមដំណើរដោយ លោកអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមុិញ ។

លោក អគ្គនាយក បានពាំនាំយកនូវការសួរសុខទុក្ខ ពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះមន្រ្តីពន្ធនាគារខេត្តព្រះសីហនុទាំងអស់ ដែលបានខិតខំអនុវត្តការងារបានលទ្ធផលល្អ។

លោក បានសំណេះសំណាល និងផ្តាំផ្ញើរ ត្រូវបន្តយកចិត្តទុកដាក់នូវការងារមួយចំនួនដូចខាងក្រោម៖

– ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់លើការងារគ្រប់គ្រងបញ្ជីវត្តមានមន្រ្តី។

– អនុវត្តការងារដឹកនាំគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ ម៉ត់ចត់តាមតួនាទីភារកិច្ច ការបែងចែក ការទទួលខុសត្រូវ ដោយអនុវត្តការងារតាមឋានានុក្រមដោយមានការតាមដានត្រួតពិនិត្យតម្រង់ទិសមន្រ្តីជាប្រចាំ ដើម្បីធានាបានការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានតម្លាភាព។

– ត្រូវបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាពពន្ធនាគារ ជាពិសេសបង្កាជៀសវាងមានសកម្មភាពរត់គេចខ្លួន ដោយបង្កើនការយកចិត្តទុកដាក់ការត្រួតពិនិត្យឆែកឆេររកវត្ថុហាមឃាត់ចូលក្នុងពន្ធនាគារ។

– ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងមានទម្លាប់ធ្វើការងារជាក្រុម ជាពិសេសត្រូវរួបរួមគ្នាដោះស្រាយបញ្ហានានា ទោះកិច្ចការងារតូចក្តី ធំក្តី ដោយរាយការណ៍អំពីសច្ចភាព តម្លាភាព ភាពស្មោះត្រង់ និងភាពជឿទុកចិត្តគ្នា។

– មន្រ្តីពន្ធនាគារគ្រប់រូប គប្បីមានអកប្បកិរិយាសុខភាពរាបសារថ្លៃថ្នូរដោយប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ ដើរតួនាទីជាអ្នកអប់រំកែប្រែ និងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌បទវិន័យមន្រ្តីពន្ធនាគារ ជៀសវាងភាពអសកម្មនានា និងមិនត្រូវយកឥទ្ធិពល ឬអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើប្រាស់ខុសពីគោលការណ៍ច្បាប់ ឬដើម្បីគំរាមកំហែង ឬរំលោភបំពានដល់សិទ្ធជនជាប់ឃុំ ឬជនដទៃឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print