«ចិននឹងចាក់ឫសនៅអាស៊ី-ប៉ាស៊ីហ្វិក កសាងអាស៊ី-ប៉ាស៊ីហ្វិក ផ្តល់ផលប្រយោជន៍ដល់អាស៊ី-ប៉ាស៊ីហ្វិក»

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកាខាងមុខនេះ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូ ដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣១ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ( APEC ) ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូ ។

គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា ពីឆ្នាំ២០១៣មក ក្នុងឆាកអន្តរជាតិ លោក Xi Jinping ប្រធានរដ្ឋចិនបានអធិប្បាយច្រើនលើកនូវគំនិតផ្តួចផ្តើមស្តីពីការបង្កើតសហគមន៍រួមវាសនានៃអាស៊ី-ប៉ាស៊ីហ្វិក ដោយបានផ្តួចផ្តើមឱ្យរួមគ្នាកសាងទំនាក់ទំនងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលជឿទុកចិត្តគ្នា បរិយាបន្ន សហប្រតិបត្តិការ និងឈ្នះ- ឈ្នះ ដោយបានគូរផ្លង់មេដែលតភ្ជាប់គ្នាដោយគ្រប់ជ្រុងជ្រោយនៃអាស៊ី-ប៉ាស៊ីហ្វិក និងគាំពារខ្សែផ្គត់ផ្គង់សកលនិងខ្សែផលិតកម្មសកលឱ្យដំណើរការមានភាពរលូន ។ល។ ការអំពាវនាវរបស់លោកបានបន្តចាក់កម្លាំងចលករក្នុងកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកឱ្យកាន់តែស៊ីជម្រៅ ដើម្បីអភិវឌ្ឍរួមគ្នា ទទួលភាពរុងរឿងរួមគ្នា។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping ធ្លាប់លើកឡើងថា ៖
*«មិនថាអភិវឌ្ឍដល់កម្រិតណាក៏ដោយ ប្រទេសចិនក៏នឹងចាក់ឫសនៅអាស៊ី-ប៉ាស៊ីហ្វិក កសាងអាស៊ី-ប៉ាស៊ីហ្វិក ផ្តល់ផលប្រយោជន៍ដល់អាស៊ី-ប៉ាស៊ីហ្វិក។»
*« យើងត្រូវពួតដៃគ្នាដើម្បីឆ្លើយតបបញ្ហាប្រឈមសកល កសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិកដែលមានភាពបើកទូលាយ កម្លាំងចលករ ភាពរឹងមាំនិងសន្តិភាព ដើម្បីសម្រេចបាននូវភាពរុងរឿងរួមនៃប្រជាជននិងកូនចៅជំនាន់ក្រោយរបស់អាស៊ី-ប៉ាស៊ីហ្វិក។ »
*«ពិភពលោកបានមកដល់ផ្លូវបំបែកនៃប្រវត្តិសាស្ត្រម្តងទៀតហើយ ឋានៈនៃអាស៊ី-ប៉ាស៊ីហ្វិកកាន់តែសំខាន់ តួនាទីនៃអាស៊ី-ប៉ាស៊ីហ្វិកកាន់តែលេចធ្លោ ។ ក្រោមសភាពការណ៍ថ្មី យើងត្រូវពួតដៃកសាងសហគមន៍រួមវាសនានៃអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបង្កើតភាពរុងរឿងថ្មីនៃអាស៊ី-ប៉ាស៊ីហ្វិក»។

គេហទំព័រ «CCFR China state-controlled media » ឆ្លៀតឱកាសកិច្ចប្រជុំក្រៅផ្លូវការ APEC លើកនេះ មេដឹកនាំចិននិងមេដឹកនាំក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផ្សេងទៀតនឹងប្រជុំគ្នានៅក្រុងលីម៉ា ដែលនឹងគូរផែនទីថ្មីនិងបំណងថ្មីនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក។

ក្រោមសភាពការណ៍ដែលសន្តិភាពនិងវឌ្ឍនភាពនៅតែប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញ និងសកលលោកកំពុងឈានចូលដំណាក់កាលថ្មីនៃភាពច្របូកច្របល់ ឥស្សរជនប្រទេសជាច្រើនបានរំពឹងទុកជាទូទៅថា ប្រទេសចិននឹងបន្តជំរុញតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យរីកចម្រើននិងរុងរឿងជាបន្តទៀត ដើម្បីបង្កើត «សាមសិបឆ្នាំមាស» មួយទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print