ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ និងអគ្គស្នងការ​រង​នៃ​ទីភ្នាក់ងារ​នគរបាល​ជាតិ​កូរ៉េ​ខាងត្បូង​ រួម​គ្នា​ទប់ស្កាត់​ និង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​

ចែករំលែក៖

​​ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ តំណាង​លោកនាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ នា​ព្រឹក​ថ្ងៃ​អង្គារ​ ១២​ កើត​ ខែកត្តិក​ ឆ្នាំរោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​នេះ​ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Woo​ Jong​ Soo​ អគ្គស្នងការ​រង​ទទួល​បន្ទុក​ស៊ើបអង្កេត​បទល្មើស​ នៃ​ទីភ្នាក់ងារ​នគរបាល​ជាតិ​កូរ៉េ​ខាងត្បូង​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ។​

​នៅ​ក្នុង​ជំនួប​នេះ​ មាន​គោលបំណង​អនុវត្ត​ទៅ​តាម​ផែនការ​សហប្រតិបត្តិការ​របស់​នគរបាល​ជាតិ​កម្ពុជា​ និង​នគរបាល​ជាតិ​កូរ៉េ​ខាងត្បូង​ និង​ដើម្បី​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ ព័ត៌មាន​បំពេញបន្ថែម​លើ​ដំណើរការ​ នៃ​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​ ចាប់ខ្លួន​ឧក្រិដ្ឋជន​ រួម​គ្នា​ទប់ស្កាត់​ និង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ក៏​ដូច​ជា​ការ​កសាង​សមត្ថភាព​កងកម្លាំង​នគរបាល​ផង​ដែរ​៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print