ប្រធានក្រុមឃ្លាំមើងនុយក្លេអ៊ែរអង្គការសហប្រជាជាតិជួបជាមួយព្រឹទ្ធសភាអាមេរិក

ចែករំលែក៖

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ប្រធានក្រុមឃ្លាំងមើលអាវុធនុយក្លេអ៊ែរអង្គការសហប្រជាជាតិ នឹងជួបជាមួយគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិរបស់ព្រឹទ្ធសភាអាមេរិកដើម្បីពិភាក្សាស្តីពីគោលជំហរ តួនាទីរបស់ទីភ្នាក់ងាររបស់លោកនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការព្រមព្រៀងរវាងប្រទេសនេះជាមួយមហាអំណាចលោកខាងលិចដោយយល់បន្ថយសកម្មភាពចម្រាញ់សារធាតុអុយរ៉ានីញ៉ូមនោះ ។

Yukiya-Amano

សមាជិកសភាអាមេរិកមួយចំនួនដែលមានការសង្ស័យទៅលើថា តើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ងកើតឡើងយ៉ាងដូចម្តេចនោះ នឹងត្រូវបានគេបើកឲ្យសួរជាចំហរជាសធារណៈទៅកាន់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ដែលភ្នាក់ងារនេះក៏ជាផ្នែកមួយនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នោះផងដែរ ។

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីចុងសប្តាហ៍មុននេះថា អគ្គនាយកទីភ្នាក់ងារនេះ គឺលោក Yukiya Amano នឹងមានជួបពិភាក្សាដើម្បីឲ្យបានដឹងពីតួនាទីរបស់ខ្លួននៅក្នុងសកម្មភាពត្រួតពិនិត្យ និងអនុវត្តតាមវិធានការផ្សេងៗទាក់ទងជាមួយថាមពលនុយក្លេអ៊ែរ ស្ថិតនៅក្រោមបទដ្ឋាន ឬកិច្ចព្រមព្រៀងដែលធ្វើឡើងរវាងអ៊ឺរ៉ង់ នឹងមហាអំណាចទាំង៥បូក១ រួមមានៈ អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ រុស្សី ចិន និងសហភាពអឺរ៉ុប កាលពីខែមុនស្ថិតនៅក្នុងទីក្រុង Vienna នោះ ។

លោក Yukiya Amano ជាបុគ្គលមួយដែលខិតខំស្វះស្វែងនៅក្នុងការងារភារកិច្ចរបស់ខ្លួន ជាពិសេសក្នុងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ទាំងពីពេលអតីតកាល និងទាំងពេលអនាគត ។ លោកមិនពាន់ព័ន្ធនៅក្នុងបញ្ហានយោបាយ ហើយក៏មិនបាន់ធ្វើឲ្យមានការស្មុគស្មាញទៅលើតួនាទីបច្ចេកទេសរបស់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិនោះ ក៏អត់ដែរ ។ លោកជាបុគ្គលដែលអាចទុកចិត្តបាន លោកផ្តល់ព័ត៌មានទៅកាន់អ៊ីរ៉ង់ ហើយនាំព័ត៌មានអ៊ីរ៉ង់ត្រឡប់មកវិញផ្អែកលើព័ត៌មានធាតុពិតជាក់ស្តីអំពីអាវុធនុយក្លេអ៊ែរ ។

...

ប្រសិនបើអ៊ីរ៉ង់ជាអ្នកក្បត់កិច្ចសន្យាដែលបានសម្រេចធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា រវាងអ៊ីរ៉ង់ នឹងមហាអំណាចទាំង៦នោះ លោក Yukiya Amano ក៏ដូចជាក្រុមស៊ើបអង្កេតរបស់លោកនឹងទទួលខុសត្រូវនៅក្នុងបញ្ហាដែលបានរកឃើញថា មានការរំលោភកិច្ចសន្យានោះ និងប្រាប់ទៅកាន់ពិភពលោកឲ្យបានដឹងឮអំពីព័ត៌មាននេះ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print