សម្តេចធិបតី ៖ ជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូកអាចសម្រេចទៅបាន​ គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ​ទាំងអស់

ចែករំលែក៖

ភ្នំពេញ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖ «ព្រះរាជពិធីបុណ្យអុំទូក​​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុក បានប្រព្រឹត្តទៅដោយរលូន​ និងប្រកបដោយភាពសប្បាយរីករាយជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ​ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី​ ។

ភាពជោគជ័យនេះ​អាចសម្រេចទៅបាន​ គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ​ទាំងអស់ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ​ដែលបានលះបង់ពេលវេលា​ និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសន្តិសុខ​ សុវត្ដិភាព​ និងសណ្តាប់ធ្នាប់សាធារណៈ​ បង្កលក្ខណ:គ្រប់បែបយ៉ាង​ដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត ។

ក្នុងនាមប្រមុខរាជរដ្ឋាភិបាល​ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់​ សូមអរគុណដល់ក្រុមការងារ​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង​គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ​ខ្ពស់​ ទាំងក្នុងការរៀបចំដំណេីរប្រព្រឹត្តទៅនៃកម្មវិធី និងការបោសសម្អាត គ្រប់គ្រងអនាម័យ ធានាបាននូវសោភ័ណភាព​ល្អប្រណីត ។

ជាមួយគ្នានេះ​ ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារសម្តែងសិល្បៈគ្រប់ប្រភេទ ក៏ដូចសិល្បករ​ សិល្បការិនីទាំងអស់​ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយ​ និងការរាំលេងកម្សាន្តគ្រប់ទីកន្លែងជូនដល់មហាជន​ ប្រកបដោយភាពស្រស់ស្រាយសប្បាយអឺងកង»៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print