រដ្ឋបាលខណ្ឌ៧មករាជួសជុលអណ្ដូងលូ ក្នុងមូលដ្ឋាន ជៀសវាងបង្កការរាំងស្ទះប្រព័ន្ធលូ ជួសជុលគំរបលូ ដែលខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ តែងតែគិតគូពីការលំបាករបស់ប្រជាពលរដ្ឋជាប់ជាប្រចាំជាពិសេសនោះក៏បានណែនាំទៅដល់រដ្ឋបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញឲ្យយកចិត្តទុកដាក់ពីបញ្ហាការកក់ស្ទះចរាចរណ៍ ប្រព័ន្ធលូ ផ្លូវខូច ជង្ហុកសំបុកមាន់ ជាដើម។ ជាក់ស្ដែង រដ្ឋបាលខណ្ឌ៧មករាបានដាក់ការជួសជុល អណ្ដូងលូ ក្នុងគម្រោងរដ្ឋបាលខណ្ឌ៣ឆ្នាំរំកិល ក្នុងឆ្នាំ២០២៥ តែដោយមានការគិតគូរបស់លោកអភិបាលខណ្ឌ បានចាត់ឲ្យជំនាញសាធារណះការ ខណ្ឌ មើលលើភាពជាក់ស្ដែងចំពោះទីតាំងណាមួុយមានសភាពទ្រុឌទ្រោម ត្រូវជួសជុល ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋ អ្នកធ្វើដំណើរ។

លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន និងបរិស្ថានអនាម័យខណ្ឌ ៧មករា បានប្រាប់ ឲ្យដឹងនារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ពាក់ព័ន្ធបញ្ហាគំរបលូមានសភាពទ្រុឌទ្រោមខូចខាត នៅចំណុចផ្លូវបេតុង ក្បែរបុរីកីឡា ភូមិ១២ សង្កាត់វាលវង់ ហើយក៏មានប្រជាពលរដ្ឋ ស្នើសុំអោយអាជ្ញាធរខណ្ឌ៧មកជួយពិនិត្យមើល ដើម្បីជួសជុលឲ្យពលរដ្ឋងាយស្រួលធ្វើដំណើរ ក្នុងនោះមានការខូចចំនួន៣ ទីតាំង ត្រូវបាន រដ្ឋបាលខណ្ឌចាត់ឲ្យមន្រ្តីជំនាញចុះជួសជុលឡើងវិញមានភាពល្អប្រសើរ។

លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន និងបរិស្ថានអនាម័យខណ្ឌ៧មករា សូមបញ្ជាក់ថាចំពោះគម្រោងនីមួយៗគឺស្ថិតនៅក្នុងកញ្ជប់ថវិការួមមាន របស់រដ្ឋបាលរាជធានីភ្នំពេញ របស់រដ្ឋបាលខណ្ឌនិងរបស់រដ្ឋបាលសង្កាត់ ដូច្នេះគម្រោងជួសជុលអណ្ដូងលូនិងគម្របលូនេះត្រូវបានដាក់នៅក្នុងគម្រោងរដ្ឋបាលខណ្ឌ៣ឆ្នាំរំកិលដែលស្ថិតនៅក្នុងគម្រោងឆ្នាំ២០២៥ ។ តែទោះជាយ៉ាងដូច្នេះរដ្ឋបាលខណ្ឌបានសង្កេតមើលជាក់ស្ដែង តាមទីតាំងនីមួយៗ ត្រូវបានធ្វើការជួលជុលជាបន្តបន្ទាប់ដើម្បីបំរើដល់សាធារណះជន ងាយស្រួលក្នុងការធ្វើដំណើរ និងដើម្បីសោភ័ណ្ឌភាពតាមដងផ្លូវផងដែរ។

ជាចុងក្រោយរដ្ឋបាលខណ្ឌ៧មករាធ្វើការសំណូមពរក៏ដូចជាការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានសូមធ្វើការចូលរួមជាមួយអាជ្ញាធរដើម្បីរក្សាបរិស្ថានអនាម័យជាពិសេសគឺទុកដាក់សំរាមឲ្យបានត្រឹមត្រូវជៀសវាងពេលមានភ្លៀងធ្លាក់សំរាមហូរចូលក្នុងប្រព័ន្ធលូ បង្កការកកស្ទះប្រព័ន្ធទឹកហូរផងដែរ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print