មន្ត្រីជលផលចុះបង្ក្រាបលូស្បៃមុងបាន១២មាត់ និងដកបង្គោល៥០ដើមដុតបំផ្លាញចោលនៅស្រុកកំពង់រោទ៌

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្រ្តីរដ្ឋបាលជលផលខេត្តស្វាយរៀងសហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រះពន្លាចុះបង្ក្រាបអ្នកនេសាទត្រីខុសច្បាប់ចាប់ដកហូតលូស្បៃមុងបានចំនួន១២មាត់ និងដកបង្គោលឫស្សីបាន៥០ដើម យកទៅដុតបំផ្លាញចោល កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅភូមិតាដែត ឃុំព្រះពន្លា ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។

បើតាមលោកស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផលស្វាយរៀងបានឲ្យដឹងថា នៅស្រុកកំពង់រោទ៌មានប្រជាពលរដ្ឋ ប្រកបមុខរបរនេសាទ
ខុសច្បាប់ដោយយកស្បៃមុង ធ្វើជាដាយដាក់ចាប់ត្រី(លូស្បៃមុង) នៅតាមស្ពានលូ កាត់ថ្នល់ធ្វើឲ្យបះពាល់ដល់ត្រីតូចធំ និងនៅតាមព្រែកធម្មជាតិ ជាពិសេសជារដូវត្រីពងកូនដែលច្បាប់ហាមឃាត់ ក៏ប៉ុន្តែប្រជាពលរដ្ឋបានលួចធ្វើនេសាទខុសច្បាប់ ដោយយកលូស្បៃមុងមកដាក់ទើបត្រូវបង្ក្រាបនិងដុតបំផ្លាញចោល។

ករណីមន្ត្រីរដ្ឋបាលជលផលចាប់លូស្បៃមុងដុតបំផ្លាញចោលនេះដែរ មន្រ្តីរាជការនិងប្រជាពលរដ្ឋបានអបអរសាទរ ហើយបានសំណូមពរដល់លោកនាយខណ្ឌរដ្ឋបាលជលផលស្វាយរៀងមេត្តាចុះបន្តពិនិត្យនិងបង្ក្រាបអ្នកដាក់សម្រាស់តាមព្រែក និងទន្លេវ៉ៃគោផង ចាប់ពីគល់ស្ពានតាហោក្រុងស្វាយរៀងរហូតដល់ភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ មានច្រើនណាស់ ៕

IMG-20160810-WA0105 IMG-20160810-WA0106 IMG-20160810-WA0104

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print