រដ្ឋមន្ត្រី​ ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) លើការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដឹកនាំដោយលោក អេនថូនី រ៉ូបឺត ហ្គីល (Anthony Robert Gill) ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោក អ៊ែមម៉ានូអ៊ែល ឌុលហ្វុស (Emmannuel Dollfus) នាយកស្តីទីប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។

ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃសុក្រទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានគោលបំណងសំខាន់ក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាដើម្បីការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។

លោករដ្ឋមន្ត្រី​ ហេង សួរ បានសម្តែងការអរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់វិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់នៃវិស័យ TVET ក្នុងការបង្កើតមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញសម្រាប់ចូលរួមអភិវឌ្ឍកម្ពុជា ឆ្ពោះទៅសម្រេចបានជាប្រទេសមានប្រាក់ចំណូលខ្ពស់កំរិតមធ្យមនាឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។

ជាការឆ្លើយតប លោក អេនថូនី រ៉ូបឺត ហ្គីល (Anthony Robert Gill) និងលោក អ៊ែមម៉ានូអ៊ែល ឌុលហ្វុស (Emmannuel Dollfus) បានជម្រាបជូនលោករដ្ឋមន្រ្តី អំពីវឌ្ឍនភាពនៃការអនុវត្តភាពជាដៃគូអភិវឌ្ឍន៍ ដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា។

...

ទន្ទឹមនេះ គណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានបង្ហាញថានឹងបន្តចូលរួមផ្តល់ជាធាតុចូល និងការគាំទ្រនានាដើម្បីធ្វើឱ្យវិស័យ TVET នៅកម្ពុជាកាន់តែមានភាពល្អប្រសើរ៕ ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print