លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមុិញ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោកវរសេនីយ៍ទោ ដូង វណ្ឌី ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ជំនួសលោកវរសេនីយ៍ឯក ហួត ចាន់ធី ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ ។

ពិធីនេះប្រារព្ធធ្វើនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ព្រមទាំងមានការអញ្ជេីញចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុក អភិបាល នៃគណៈអភិបាលស្រុក លោក-លោកស្រី ស្នងការរង នាយការិយាល័យ មេបញ្ជាការកងរាជអាវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករងស្រុក អធិការនគរបាលក្រុង-ស្រុកទាំង៥ មេឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងមន្រ្តីនគរបាល ចំណុះអធិការដ្ឋាននគរបាលស្រុកកំពង់សីលា។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានឧបត្ថម្ភនូវសម្ភារ និងថវិកាមួយចំនួន ជូនដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា សំរាប់បម្រេីឱ្យកិច្ចប្រតិបត្តិការប្រចាំថ្ងៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print