ភ្នំពេញ ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី កុប ម៉ារីយ៉ាស សមាជិកាគណៈកម្មការទី៥ នៃរដ្ឋសភា និងបដិសណ្ឋារកិច្ច និងជាសមាជិកាអនុគណៈកម្មការ ឡូជីស្ទីក ពិធីការ លោក ឃឹង នុភាព សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា លោក ម៉ាត់ សេត សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា និងលោកស្រី នូ សុវណ្ណនី សមាជិកាគណៈកម្មការទី៩ នៃរដ្ឋសភា នៃគណៈកម្មការដឹកនាំ និងរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) បានអញ្ជើញទទួលសូមស្វាគមន៍គណៈប្រតិភូប្រធានរដ្ឋសភាប្រទេសនេប៉ាល់ដឹកនាំដោយ លោក Dev Raj Ghimire ដែលបានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (11th Plenary Session of The International Parliament for Tolerance and Peace) ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។
ដោយឡែក នាវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កំពុងរៀបចំពិធីបិទ មហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ – 12th General Assembly of ICAPP (International Conference of Asian Political Parties )ដែលមានបណ្ដាគណបក្សនយោបាយចំនួន៦០ មកពី៤០ប្រទេសបានចូលរួម ៕
ដោយ ៖ សិលា