ខេត្តស្ទឹងត្រែង៖ បន្ទាប់ពីចាប់រថយន្តដឹកឈើរបស់ក្រុមហ៊ុន បាតអាង ដែលគេសង្ស័យដឹកឈើខុសច្បាប់បម្រុងនឹងដឹកឆ្លងទៅប្រទេសជិតខាង បានមួយដង្ហើមចង្រឹតមក សមត្ថកិច្ចខេត្តស្ទឹងត្រែង ក៏ដោះលែងទៅវិញ ក្រោយខាងភាគីក្រុមហ៊ុនបង្ហាញឯកសារទាក់ទងរួច។
បើតាមភ្នាក់ងារសារព័ត៌មានបានឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែសីហានេះថា ការចាប់មួយដង្ហើមចង្រឹត ហើយដោះលែងវិញនេះ ដំបូងគេឃើញមានភាគីពាក់ព័ន្ធក្នុងខេត្តមានដូចជា មេប៉េអឹមខេត្ត លោក អ៊ុ វណ្ណី រួមទំាងលោកស្រីព្រះរាជអាជ្ញារងផងដែរ បានមកសាលាខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងរថយន្តដឹកឈើរបស់ក្រុមហ៊ុនបាតអាងទំាង៦គ្រឿងនេះ៕
ដោយ៖ វុទ្ធឦសាន្ត
...