ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បង្ហាញពីសកម្មភាពតម្លើងស្ថានីយឧតុនិយមស្វ័យប្រវត្តិ (Automatic Weather Station) ចំនួន១៥ស្ថានីយ ស្ថិតនៅតាមបណ្តារាជធានីខេត្តចំនួន១៣រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង កំពង់ធំ កោះកុង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ ស្ទឺងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ។
ស្ថានីយប្រភេទនេះត្រូវបានក្រសួងតម្លើងចំនួន២០ស្ថានីយរួចមកហើយកាលពីឆ្នាំ ២០១៥ កន្លងទៅ ។ ជាទិសដៅ ក្រសួងនឹងបន្តតម្លើងស្ថានីយប្រភេទនេះឲ្យបានគ្រប់ក្រុង-ស្រុក-ខណ្ឌ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ៕
ដោយ៖ សីលា
...