គ.ជ.ប បណ្តុះបណ្តាលអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ស្តីពី ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ នៅភោជនីយដ្ឋានទន្លេបាសាក់(ក្បាលថ្នល់)នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានរៀបកម្មវិធីបណ្តុះបណ្តាលអ្នកសារព័ត៍មានជាតិ-អន្តរជាតិ ស្តីពីការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ក្រោមអធិបតីលោក គួយ ប៊ុនរឿន អនុប្រធាន(គ.ជ.ប) និងមានការអញ្ជើញចូលួមពីលោក ADACHI ITSUប្រធានអង្គការJICA ជាមួយអ្នកកាសែតជាតិ-អន្តរជាតិជាច្រើននាក់។

មន្រ្តី(គ.ជ.ប)បានអោយដឹងថាៈ កម្មវិធីបណ្តុះបណ្តាលអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ស្តីពីការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦នេះមានរយៈពេលមួយថ្ងៃពេញចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១៧រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ដោយមានមតិសំណេះសំណាលរបស់លោកអនុប្រធាន(គ.ជ.ប) លោកADACHI ITSUប្រធានអង្គការJICA មុននឹងប្រកាសបើកវគ្គបណ្តុះបណ្តាល។

លោក សោម សូរីយា អគ្គលេខាធិការរង(គ.ជ.ប)បានឡើធ្វើបទបង្ហាញពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ(ជំពូកទី៥.៦.និងទី១១) ។ លោក សោម សូរីយាក៏បានពន្យល់ពីដំណើរប្រព្រឹត្តទៅនៃការចុះឈ្មោះបោះឆ្នោត ភាពមានសិទ្ធិចុះឈ្មោះបោះឆ្នោត ជំហានទាំង៤ នៃការចុះឈ្មោះបោះឆ្នោត។ ដោយឡែកលោក តុប ឬទ្ធិ ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោត បានធ្វើបទបង្ហាញពន្យល់ពីការប្រើប្រាស់កម្មវិធីចុះឈ្មោះបោះឆ្នោត ការអនុវត្ត ការធ្វើតេស្តសាកល្បង។ ក្នុងនោះក៏មានការសម្តែងតួស្តីពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត៕

sok (1)sok (2)sok (4)sok (5)

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print