ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅ មានមនុស្សចំនួន៣នាក់បានរត់មកដាក់ពាក់បណ្តឹងព្រមៗគ្នាសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍បន្ទាប់ពីមានជនសង្ស័យលួចយកម៉ូតូអស់ចំនួន២គ្រឿងនៅ២កន្លែងផ្សេងគ្នា។
ករណីទី១-ពីរនាក់ប្តីប្រពន្ធបានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅបន្ទាប់ពីពួកគាត់បានទុកម៉ូតូក្នុងបន្ទប់ហើយចាក់សោពីខាងក្រៅរួចនាំគ្នាទៅលេងស្រុកបាត់កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ លុះព្រឹកឡើងថ្ងៃទី១០ ខែឆ្នាំដដែលរូបបគាត់ក៏នាំគ្នាមកវិញស្រាប់តែចាក់សោបន្ទប់ទើបដឹងថាបាត់ម៉ូតូ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្ញើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅបន្ទប់ជួលមួយកន្លែង ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូដែលត្រូវជនសង្ស័យលួចនោះម៉ាកធូដេ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BV-5747 ជាកម្មសិទ្ធរបស់ឈ្មោះ ឃៀង សុឃីន ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើតនៅឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
តាមការៀបរាប់ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ រួបគាត់បានទុកម៉ូតូដោយចាក់សោ.ក ត្រឹមត្រូវនៅក្នុងបន្ទប់ជួលបន្ទាប់មករូបគាត់និងប្តីក៏បានចាកចេញទៅលេងស្រុកកំណើរលុះថ្ងៃទី១០ ខែឆ្នាំដដែលគាត់ក៏បានត្រលប់មកវិញខណៈមកដល់ស្រាប់តែបាត់ម៉ូតូ និងរបស់របរនៅខាងក្នុងបន្ទប់ក៏ត្រូវជនសង្ស័យរើរប៉ាត់រប៉ាយអស់។
ករណីទី២-បុរសម្នាក់បានរត់ទៅប្តឹងនគរបាលឲ្យជួយអន្តរាគមន៍ទាំងព្រឹកបន្ទាប់រួបគាត់បានទុកម៉ូតូមួយគ្រឿងមុខបន្ទប់ហើយចូលទៅខាងក្នុងមួយភ្លែតចេញមកវិញក៏បាត់កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅបន្ទប់ជួលមួយកន្លែង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូដែលត្រូវនសង្ស័យលួចយកទៅបាត់នោះម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១១ ឡើងតែម ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1M-0896 ជាកម្មសិទ្ធរបស់ឈ្មោះ លី សុភ័ក្រ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើតនៅភូមិត្រពាំងដក់ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង ខេត្តកំពង់ស្ពឺ។
តាមការៀបរាប់ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានទុកម៉ូតូដោយចាក់សោ.ក ត្រឹមត្រូវនៅមុខបន្ទប់ជួលបន្ទាប់មករួបគាត់ក៏បានទៅសម្រាកលេងនៅក្នុងបន្ទប់ជួលមួយសន្ទុះក្រោយមកក៏បានចេញមកវិញហើយស្រាប់តែបាត់ម៉ូតូតែម្តង។
ក្រោយមកទើបនាំគ្នាមកបាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕
ដោយ៖ សុខាសែនជ័យ
...